ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៥៤៤នាក់ នៅស្រុកស៊ីធរកណ្តាល

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៥៤៤នាក់ នៅស្រុកស៊ីធរកណ្តាល ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលា…

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលា នៅវិទ្យាល័យព្រែកក្របៅ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលា នៅវិទ្យាល័យព្រែកក្របៅ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលា លោកបណ្ឌិត ទូច…

នារសៀលថ្ងៃទី14 ខែមិថុនា ឆ្នាំ2025នេះ បន្ទាប់ពីសម្រាកញុំាអាហារថ្ងៃត្រង់រួចមក ក្រុមការងារគណៈកម្មាធិការកិច្ចការព្រំដែន JBC កម្ពុជា-ថៃ បានបន្តដំណេីរការកិច្ចប្រជុំនៅវេលាម៉ោង 2 -40នាទី។

នារសៀលថ្ងៃទី14 ខែមិថុនា ឆ្នាំ2025នេះ បន្ទាប់ពីសម្រាកញុំាអាហារថ្ងៃត្រង់រួចមក ក្រុមការងារគណៈកម្មាធិការកិច្ចការព្រំដែន JBC កម្ពុជា-ថៃ បានបន្តដំណេីរការកិច្ចប្រជុំនៅវេលាម៉ោង 2 -40នាទី។ #dolynews

នៅពេលនេះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង 11:40 នាទី ខណៈមុននេះ មានកិច្ចប្រជុំចង្អៀតមួយរវាងភាគីទាំងពីរកម្ពុជា-ថៃ បន្ទាប់ពីប្រជុំបិទទ្វា​ រយះពេល1 ម៉ោងរួចមកក្រុមការងារ​ គណៈកម្មាធិការកិច្ចការព្រំដែន​ កម្ពុជា​ ថៃ​ បានសម្រាកញុំាអាហារថ្ងៃត្រង់ ហើយកិច្ចប្រជុំនឹងបន្តដំណេីរការនៅម៉ោង2 រសៀល​ ជាបន្តទៀត។

នៅពេលនេះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង 11:40 នាទី ខណៈមុននេះ មានកិច្ចប្រជុំចង្អៀតមួយរវាងភាគីទាំងពីរកម្ពុជា-ថៃ បន្ទាប់ពីប្រជុំបិទទ្វា​ រយះពេល1 ម៉ោងរួចមកក្រុមការងារ​ គណៈកម្មាធិការកិច្ចការព្រំដែន​ កម្ពុជា​ ថៃ​ បានសម្រាកញុំាអាហារថ្ងៃត្រង់ ហើយកិច្ចប្រជុំនឹងបន្តដំណេីរការនៅម៉ោង2 រសៀល​ ជាបន្តទៀត។ #dolynews

អីឡូវនេះភាគីទាំង2 កម្ពុជា​ ថៃ​ មានកិច្ចប្រជុំចង្អៀត​ ជាមួយគ្នា​ មុនកម្មវិធីប្រជុំJBC ចាប់ផ្តេីម​ ដែលនាំអោយ​ កិច្ចប្រជុំនេះ​ មានការពន្យាពេលបន្តិច កិច្ចប្រជុំចង្អៀតនេះ​ ដឹកនាំដោយ​ ឯកឧត្តម​ ឡាំជា​ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ និង​ លោក​ ប្រាសាស​ ប្រាសាសវិនិច្ឆ័យ​ តំណាងភាគីថៃ។ #dolynews

អីឡូវនេះភាគីទាំង2 កម្ពុជា​ ថៃ​ មានកិច្ចប្រជុំចង្អៀត​ ជាមួយគ្នា​ មុនកម្មវិធីប្រជុំJBC ចាប់ផ្តេីម​ ដែលនាំអោយ​ កិច្ចប្រជុំនេះ​ មានការពន្យាពេលបន្តិច កិច្ចប្រជុំចង្អៀតនេះ​ ដឹកនាំដោយ​ ឯកឧត្តម​ ឡាំជា​ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ និង​ លោក​ ប្រាសាស​ ប្រាសាសវិនិច្ឆ័យ​ តំណាងភាគីថៃ។ #dolynews

សូមជម្រាបជូនថារហូតមកដល់ម៉ោង10និង45នាទី​ ភាគីថៃ​ មិនទាន់ចូលដល់បន្ទប់ប្រជុំ​JBCនៅឡេីយ សូមបញ្ជាក់ជូនថាគណៈកម្មាធិការព្រំដែនថៃ បានមកដល់ទីតាំងសណ្ឋាគារសូហ្វីតែលភ្នំពេញជាបណ្តើរៗ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំJBC ដែលរៀបចំឡើង នៅម៉ោង 10ព្រឹកនេះ ភាគីថៃ នឹងមានចូលរួមពី លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ដែលជាមន្ត្រីការទូតជើងចាស់ និង មានបទពិសោធន៍លើកិច្ចការព្រំដែនកម្ពុជា ថៃ រីឯភាគីកម្ពុជានឹងមានការដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សូមជម្រាបជូនថារហូតមកដល់ម៉ោង10និង45នាទី​ ភាគីថៃ​ មិនទាន់ចូលដល់បន្ទប់ប្រជុំ​JBCនៅឡេីយ សូមបញ្ជាក់ជូនថាគណៈកម្មាធិការព្រំដែនថៃ បានមកដល់ទីតាំងសណ្ឋាគារសូហ្វីតែលភ្នំពេញជាបណ្តើរៗ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំJBC ដែលរៀបចំឡើង នៅម៉ោង 10ព្រឹកនេះ ភាគីថៃ នឹងមានចូលរួមពី លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ដែលជាមន្ត្រីការទូតជើងចាស់ និង មានបទពិសោធន៍លើកិច្ចការព្រំដែនកម្ពុជា ថៃ រីឯភាគីកម្ពុជានឹងមានការដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ #dolynews

នារសៀលថ្ងៃទី13 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ង៉ែត ស៊ីថាច ត្រូវជាបងថ្លៃរបស់ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅក្នុងវត្តឧទុម្ពរ កំពង់ត្រាច ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

នារសៀលថ្ងៃទី13 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ង៉ែត ស៊ីថាច ត្រូវជាបងថ្លៃរបស់ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅក្នុងវត្តឧទុម្ពរ កំពង់ត្រាច ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ #dolynews

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារយ៉ាងដូច្នេះថា យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារយ៉ាងដូច្នេះថា យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ…

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន៖ ចាប់ពីម៉ោង 12 យប់ ថ្ងៃទី12 ខែមិថុនា ឆ្នាំ2025 នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន៖ ចាប់ពីម៉ោង 12 យប់ ថ្ងៃទី12 ខែមិថុនា ឆ្នាំ2025 នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ។ #dolynews

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់!

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់! ក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៥ទីតាំងនៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោម ១៥ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ កម្លាំងនគរបាលបានចាត់វិធានការច្បាប់ចំនួន១១ទីតាំង ដោយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្នុងនោះមានជនសង្ស័យដែលបញ្ជូនសរុបចំនួន៣៧នាក់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល…