សម្ដេចតេជោ ហ៊ុន សែន ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង2ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង7ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។
កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង12យប់ ថ្ងៃ28ឆ្លងចូលថ្ងៃ29កក្កដា2025នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួដោយសន្តិភាព។
ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។
សូមរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕
#dolynews