នាព្រឹកថ្ងៃទី24 ខែមករា ឆ្នាំ2026នេះ ដូចការគ្រោងទុក! នាវាចម្បាំងមហាអំណាចសហរដ្ឋអាមេរិក USS CINCINNATI(LCS 20) បានធ្វើដំណើរមកដល់មូលដ្ឋានសមុទ្ររាម នៃប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល5ថ្ងៃ ចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28ខែមករា។ សូមជម្រាបថានាវា USS CINCINNATI (LCS 20) បានចូលសំចតនៅផែលេខ2 មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដោយបានទទួលការស្វាគមន៍ពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមដែលជាដំណើរទស្សនកិច្ចផ្លូវការ ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក។ #dolynews
នាព្រឹកថ្ងៃទី24 ខែមករា ឆ្នាំ2026នេះ ដូចការគ្រោងទុក! នាវាចម្បាំងមហាអំណាចសហរដ្ឋអាមេរិក USS CINCINNATI(LCS 20) បានធ្វើដំណើរមកដល់មូលដ្ឋានសមុទ្ររាម នៃប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល5ថ្ងៃ ចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28ខែមករា។ សូមជម្រាបថានាវា USS CINCINNATI (LCS 20) បានចូលសំចតនៅផែលេខ2 មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដោយបានទទួលការស្វាគមន៍ពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមដែលជាដំណើរទស្សនកិច្ចផ្លូវការ ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញការកត់សម្គាល់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។ ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ បើតាមឯកឧត្តម សួន សុម៉ាលីន…
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០ឆ្នាំមុនមកបោកប្រាស់តទៅទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកភូតកុហកឲ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០មុនមកបោកប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង២០នាក់ទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។ មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តី និងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជាFacebook ជាដើម។ ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់telegram របស់ខ្ញុំ។ ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕” #dolynews
សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំអោយប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តមផ្ទាល់ ។
សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំអោយប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តមផ្ទាល់ ។ #dolynews
នាព្រឹកថ្ងៃទី22 ខែមករា ឆ្នាំ2026នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025 និងលើកទិសដៅការងារឆ្នាំ2026 របស់រដ្ឋបាលខេត្តក្រចេះ នូវក្នុងពិធីនេះមានការចូលរួមឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
នាព្រឹកថ្ងៃទី22 ខែមករា ឆ្នាំ2026នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025 និងលើកទិសដៅការងារឆ្នាំ2026 របស់រដ្ឋបាលខេត្តក្រចេះ នូវក្នុងពិធីនេះមានការចូលរួមឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។ #dolynews
