នាព្រឹកថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ2025 ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ2025 ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ #dolynews

នាព្រឹកថ្ងៃសៅរ៍ ទី29 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វីនស្តុន ភីធឺរ (Winston Peters) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃសៅរ៍ ទី29 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វីនស្តុន ភីធឺរ (Winston Peters) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ #dolynews

នាព្រឹកថ្ងៃសៅរ៍ ទី29 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

នាព្រឹកថ្ងៃសៅរ៍ ទី29 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ #dolynews

ជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ ដែលគាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិក ។

រាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ០៣នាក់ ជាបន្តបន្ទាប់ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន ៣០០០០ដុល្លារ នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥…

លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក

  ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នៅខេត្តសៀមរាប លោក ប៊ូ ច័ន្ទភិរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា កិច្ចប្រជុំដ៏មានសារសំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងជាប្រធាននេះ នឹងជួយសម្រួលដល់បណ្តាប្រទេសទាំងអស់ជាសមាជិកក្នុងអាស៊ានធានាបាននូវការគ្រប់គ្រងមួយ ក៏ដូចជាធានាបាននូវទីផ្សារមួយដែលមានការរីកចម្រើនប្រកបដោយចីរភាព។ លោក ប៊ូ ច័ន្ទភិរូ បានលើកទ្បើងថា បើយើងនិយាយពីធានារ៉ាប់រងវាគឺជាឧបករណ៍មួយដ៏មានសារសំខាន់ណាស់ក្នុងការធានានូវភាពធន់នឹងវិបត្តិផ្សេងៗ ករណីដូចជាកន្លងមកយើងជួបប្រទះវិបត្តិកូវីតផង សង្រ្គាមពាណិជ្ជកម្មផង។ល។ ប៉ុន្តែអ្វីដែលជាសំខាន់និងជួយឲ្យមានភាពធន់បានគឺធានារ៉ាប់រងនោះឯង។ ដូច្នេះអាចនិយាយថាវិស័យធានារ៉ាប់រងដើរតួនាទីសំខាន់ណាស់ ហើយសង្ឃឹមថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកនេះ និងពីសេវាធានារ៉ាប់រងផង នឹងអាចជួយពង្រឹងប្រទេសមាជិកទាំងអស់ឲ្យមានភាពធន់ទៅនឹងវិបត្តិផ្សេងៗ។ លោកអគ្គនាយកបានឲ្យដឹងដែរថា កិច្ចប្រជុំលើកនេះមានទិដ្ឋភាពពីគឺផ្នែកនិយ័តករ និងផ្នែកឯកជន ខណដែលផ្នែកនិយ័តករ យើងនឹងស្វែងរកវិធីរួម…

នាព្រឹកថ្ងៃសុក្រ ទី28 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយ​ពដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន5 នៅវិមានសន្តិភាព។

  1 – ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ 2 – ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី3 ស្តីពីការពង្រីកសិទ្ធិហោះហើរទី5 រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ 3 – ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី11 និងទី12 នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ 4 – ការពិនិត្យ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ2025-2035 ។ 5…

នាព្រឹកថ្ងៃសុក្រ ទី28 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូលជួបសម្តែងការគួរសម ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា ។

នាព្រឹកថ្ងៃសុក្រ ទី28 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូលជួបសម្តែងការគួរសម ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា ។ #dolynews

នាព្រឹកថ្ងៃសុក្រ ទី28 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោ អនុញ្ញាតជូនឯកឧត្តម ប៊ួយ ថាញ់សឺន (Bui Thanh Son) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃសុក្រ ទី28 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោ អនុញ្ញាតជូនឯកឧត្តម ប៊ួយ ថាញ់សឺន (Bui Thanh Son) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ #dolynews

កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់

  សៀមរាប៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយនៅខេត្តសៀមរាប ដោយមានការចូលរួមពីនិយតករ និងប្រតិបត្តិករធានារ៉ាប់រងអាស៊ាន ទាំងអស់ ជាពិសេស និយតករធានារ៉ាប់រងទីម័រឡេស្តេរ ដៃគូសន្ទនា និងតំណាង មកពីអង្គការតំបន់ និងអន្តរជាតិ។ ពិធីបើកកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន…

ឈា..ម.ស្រែ.ក.ស្បែ.ក.ហៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី៖ ឃាតកម្មនៅស្រុកកៀនស្វាយ

  តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថាដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី៖ ឃាតកម្ម -កើតហេតុ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០:១០នាទី -ចំណុចកើតហេតុ៖ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល…