(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៦នាក់ ក្នុងនោះមានស្រ្តី០៣នាក់ រួមទាំងម៉ូតូចំនួន០៧គ្រឿង ក្រោយពីធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ។ការឃាត់ខ្លួននេះបានធ្វើឡើងខណៈចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃ២៥ ខែមករា ឆ្នាំ២០២៥ ចំណុចវត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញម៉ូតូក្រុមក្មេងទំនើង០១ក្រុម កំពុងបង្ហោះម៉ូតូ ភ្លាមៗនោះកម្លាំងបានធ្វើការឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង…
ពិធីផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិត បន្តរនៅសាកលវិទ្យាល័យនានា
ខេត្តបន្ទាយមានជ័យ៖អង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់ FRA នៃកោះតៃវ៉ាន់ដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ បានផ្តល់នូវអាហារូបករណ៍ ដល់សមណៈនិស្សិតនិងនិស្សិតចំនួន ៥១អង្គ/នាក់ ដែលនិមន្តមកពីវិទ្យាល័យសម្ដេចជាស៊ីម ក្នុងក្រុងសិរីសោភ័ណ និងនិស្សិតមកពីសាកលវិទ្យាល័យFRAនៅក្រុងប៉ោយប៉ែត។ លោកស្រី យាំង វៃលីន ដែលជានាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍បានមានប្រសាសន៍ថា ការផ្តល់នូវអាហារូបករណ៍ ដល់ព្រះសង្ឃ និងប្អូនដែលមានជីវភាពខ្វះខាតទាំង ៥១អង្គ/នាក់នាពេលនេះគឺបានមកពីការចូលរួមមូលនិធិសប្បុរសធម៌ ប្រជាជននៅកោះតៃវ៉ាន់ដែលសបញ្ជាក់ពីការអាណិតស្រឡាញ់មកលើប្រជាជនកម្ពុជា ជាពិសេសជួយគាំទ្រលើវិស័យអប់រំ ដែលជាវិស័យធនធានមនុស្សដ៏សំខាន់។ លោកស្រីបន្តថា ការចង់បានត្រឡប់មកវិញ ពីប្រជាជននៃកោះតៃវ៉ាន់ក៏ដូចជាលោកស្រីផ្ទាល់ គឺសុំឲ្យព្រះតេជគុណ ប្អូនៗដែលជានិស្សិតទាំងអស់ បន្តរការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាបន្តដល់ថ្នាក់ឧត្តមហើយសង្ឃឹមយ៉ាងមុតមាំថា…
មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ចុះអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តបន្ទាយមានជ័យ៖អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវដឹងគឺការពារជីវិត អ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នេះគឺជាសារដ៏មានសារៈសំខាន់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈឲ្យបានយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ មន្ត្រីពាក់ព័ន្ធរួមមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបាន សហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនកាកបាទក្រហមខេត្ត បានសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្តតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី។ បើតាមការសង្កេតឃើញថា អ្នកបើកបរម៉ូតូត្រូវបានការពារតិចជាងអ្នកបើកបររថយន្ត ឬនិយាយម្យ៉ាងទៀតថា ការបើកបរម៉ូតូងាយរងគ្រោះជាងអ្នកបើកបររថយន្តដូចនេះនៅក្នុងការប៉ះទង្គិចគ្នាផ្តល់ឱកាសរងរបួសឬស្លាប់ភាគច្រើនជាអ្នកបើក។ លោក ពុទ្ធញាណ ដារិទ្ធ ដែលជាប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងលោក គីមករា ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមនាពេលនេះ គឺក្នុងគោលបំណងឲ្យបងប្អូន តាមដងផ្លូវសាធារណៈ គោរពច្បាប់ថ្នាក់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវនិងបើកបរត្រូវចេះយោគយល់អធ្យាស្រ័យ ពិសេសបើកបរយានយន្តគ្រប់ប្រភេទដោយគ្មានជាតិស្រវឹង។…