សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី20 ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នឹងដើរចូលសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី26 ដល់ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2025នេះ ហើយដើរស្របទៅនឹងគន្លងព្យុះទី18 ឈ្មោះ រ៉ាហ្គាសា(Ragasa)T2518 ធ្វើអោយប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើន ដោយគ្របដណ្តប់លើផ្ទៃដីចាប់ពី70 ទៅ80ភាគរយ ខណៈរលកសមុទ្រនឹងឡើងជិត3 មែត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ៕ #dolynews
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី20 ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នឹងដើរចូលសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី26 ដល់ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2025នេះ ហើយដើរស្របទៅនឹងគន្លងព្យុះទី18 ឈ្មោះ រ៉ាហ្គាសា(Ragasa)T2518 ធ្វើអោយប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើន ដោយគ្របដណ្តប់លើផ្ទៃដីចាប់ពី70 ទៅ80ភាគរយ ខណៈរលកសមុទ្រនឹងឡើងជិត3 មែត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ៕
នាព្រឹកថ្ងៃទី24 ខែកញ្ញ្ញា ឆ្នាំ2025នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី32 ទិវាប្រកាសរដ្ឋធម្មនុញ្ញ ( 24 កញ្ញា 1993 – 24 កញ្ញា 2025 )។
នាព្រឹកថ្ងៃទី24 ខែកញ្ញ្ញា ឆ្នាំ2025នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី32 ទិវាប្រកាសរដ្ឋធម្មនុញ្ញ ( 24 កញ្ញា 1993 – 24 កញ្ញា 2025 )។ #dolynews
នាថ្ងៃទី24 ខែកញ្ញា ឆ្នាំ2025នេះ ជាថ្ងៃដឹកជញ្ជូនទី5 នៃទិដ្ឋភាព បងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្ដក្រុងសាធារណៈ ” ជិះដោយមិនបង់ប្រាក់ “ទាំងទៅបណ្តាខេត្ត ហើយមកពីបណ្ដាខេត្ដ និងរាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ ដូច្នេះសូមជូនពរបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយស្នាមញញឹម ផាសុកភាព និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។
នាថ្ងៃទី24 ខែកញ្ញា ឆ្នាំ2025នេះ ជាថ្ងៃដឹកជញ្ជូនទី5 នៃទិដ្ឋភាព បងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្ដក្រុងសាធារណៈ ” ជិះដោយមិនបង់ប្រាក់ “ទាំងទៅបណ្តាខេត្ត ហើយមកពីបណ្ដាខេត្ដ និងរាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដូច្នេះសូមជូនពរបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយស្នាមញញឹម ផាសុកភាព និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។ #dolynews
នាព្រឹកថ្ងៃពុធ ទី24 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប 32ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃពុធ ទី24 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប 32ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ #dolynews
នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា កងទ័ពកម្ពុជាពុំបានផ្ទុះអាវុធ ដូចថៃមួលបង្កាច់ទេ!
នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា កងទ័ពកម្ពុជាពុំបានផ្ទុះអាវុធ ដូចថៃមួលបង្កាច់ទេ! ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។ ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់យើង បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល…
នាព្រឹកថ្ងៃចន្ទ ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ មន្ត្រីរាជការ ហើយប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃចន្ទ ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ មន្ត្រីរាជការ ហើយប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ #dolynews
នាព្រឹកថ្ងៃចន្ទ ទី22 ខែកញ្ញា ឆ្នាំ2025នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នូវស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន។
នាព្រឹកថ្ងៃចន្ទ ទី22 ខែកញ្ញា ឆ្នាំ2025នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នូវស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន។ #dolynews
