នាព្រឹកថ្ងៃពុធ ទី12 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង 8.809ម៉ែត្រ បង្គោលអំពូលសូឡា ចំនួន 288ដើម និងចាក់សាបបេតុង ចំនួន 1 កន្លែង ទំហំ 2.360ម៉ែត្រការ៉េ ស្ថិតក្នុងឃុំពោធិ៍រៀង និងឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
#dolynews

