សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖ ១. ទំព័រ Samdech Hun Sen of Cambodia ដែលមានអ្នកតាមដាន 15M ២. ទំព័រ Samdech Thipadei Hun…
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយជូនអគ្គនាយកដ្ឋានពន្ធនាគារ
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយជូនអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់សម្ភារៈជូនអគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់បន្តចែកជូនដល់ពន្ធនាគាររាជធានី-ខេត្ត មណ្ឌលអប់រំកែប្រែទាំង៤ និងនាយកដ្ឋានសន្តិសុខពន្ធនាគារ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្ភារៈដែលប្រគល់ជូនអគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ ឈុតការពារបាតុកម្ម ចំនួន ៣០០ឈុត ខែលការពារ…
នាព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន7
នាព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន7 1 -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ 2 -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ 3 -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ 4 -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ 5 -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ 6 -សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ 7 -បញ្ហាផ្សេងៗ ៕ #dolynews
ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន
ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xinjiang តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤៤៦នាក់ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលដ៏ច្រើននៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ហើយសម្គាល់ឃើញជាទូទៅថា គោលនយោបាយអភិបាលកិច្ចនៃភូមិភាគស្វយ័ត Xinjiang របស់ចិនបានរកឃើញផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់ការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ព្រំដែន ជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅតំបន់ Xinjiang និងសម្រេចបាននូវស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែងនៅភូមិភាគស្វយ័ត Xinjiang ។ ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលសំខាន់នៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ការទទួលស្គាល់ខ្ពស់បំផុតចំនួន៥ចំណុចរួមមាន៖ ការលើកកម្ពស់កម្រិតវេជ្ជសាស្ត្រជាបន្តបន្ទាប់(៨២,១ភាគរយ) ការធានាសិទ្ធិទទួលបានការអប់រំរបស់ប្រជាជន (៨១,៧ភាគរយ) ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អជាបន្តបន្ទាប់(៨០,៨ភាគរយ) ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីមានប្រសិទ្ធភាពដ៏លេចធ្លោ(៨០,៦ភាគរយ)…
មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ
មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ ព្រះសីហនុ៖ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ បានបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ ។ វគ្គបំពាក់បំប៉ននេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមឆាយ សុផល តំណាងឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកឡុងឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព…
វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម
វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» ចាប់ពីឆ្នាំ១៩៥៥មក ត្រូវបានក្លាយជាភូមិភាគស្វយ័តមួយក្នុងចំណោមភូមិភាគស្វយ័តទាំង៥របស់ប្រទេសចិនដោយផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួមរបស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ដើម្បីស្វ័យភាពរបស់ក្រុមជាតិសាសន៍ក្នុងតំបន់ និងទី២-ការរួមបញ្ចូលគ្នារវាងកត្តានានានៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់។ បន្ថែមពីលើនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងដែលមានផ្ទៃដី១.៦៦៥លានគីឡូម៉ែត្រក្រឡា និងមានប្រជាជនចិនរស់នៅប្រមាណជាង២៥លាននាក់បានប្រកាន់ខ្ជាប់នូវមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានលើកទឹកចិត្តដល់ភូមិភាគនេះក្លាយជាគំរូភាពមួយសាមគ្គីភាពរបស់ជនជាតិវៃវូអឺនិងបណ្តាជនជាតិដទៃទៀតរបស់ប្រទេសចិននៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍប្រទេសចិនកាន់តែខ្លាំងក្លានិយាយរួម ជាក់ស្តែង «សៀវភៅស»ដែលមានចំណងជើងថា «ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី» ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដោយបានលាតត្រដាងយ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង។ ជាក់ស្តែងក្នុងរយៈពេលជាង១០ឆ្នាំនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើងជាង៨សែនហិកតា…
