នាព្រឹកថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានប្រគល់អំណោយជូនរដ្ឋបាលខេត្ត ស្នងការដ្ឋានខេត្ត និងគណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី3 ទី4 និងទី5

បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ពិសេសបន្តទុកចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ឬគ្រោះអាសន្នផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន 50លានរៀល ដល់គណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី3 ទី4 និងទី5 តាមរយៈនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈបញ្ជាការ។

អំណោយប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមមាន៖

1 – ថវិកា ចំនួន 20លានរៀល
2 – អង្ករ ចំនួន 5តោន
3 – មីកញ្ចប់ ចំនួន 25កេសធំ
4 – ត្រីខកំប៉ុង ចំនួន 45កេស
5 – គុយទាវកញ្ចប់ ចំនួន 25កេសធំ
6 – ខ្ទឹមស ចំនួន 100គីឡូក្រាម
7 – ទឹកបរិសុទ្ធកម្ពុជា ចំនួន 50កេស
8 – ទឹកបរិសុទ្ធហាយ-តិច ចំនួន 25ធុង
9 – ភេសជ្ជៈ ចំនួន 50កេស
10 – ពងមាន់ ចំនួន 35កេស
11 – សាច់ជ្រូកកំប៉ុង ចំនួន 35កេស
12 – ខសាច់មាន់កំប៉ុង ចំនួន 20កេស
13 – ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន150កេស
14 – ទឹកមៀនក្រហម ចំនួន 50កេស។

អំណោយប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមមាន៖

1 – ថវិកា ចំនួន 20លានរៀល
2 – អង្ករ ចំនួន 5តោន
3 – អាវក្លែងភេទ ចំនួន 1000អាវ
4 – តង់ក្លែងភេទ ចំនួន 1000តង់
5 – ម៉ាសសុវត្ថិភាពខ្នាតធំ ចំនួន 200ឈុត
6 – មីកញ្ចប់ ចំនួន 25កេសធំ
7 – ត្រីខកំប៉ុង ចំនួន 45កេស
8 – គុយទាវកញ្ចប់ ចំនួន 25កេសធំ
9 – ខ្ទឹមស ចំនួន 100គីឡូក្រាម
10 – ទឹកបរិសុទ្ធកម្ពុជា ចំនួន 50កេស
11 – ទឹកបរិសុទ្ធហាយតិច ចំនួន 25ធុង
12 – ភេសជ្ជៈ ចំនួន 50កេស
13 – ពងមាន់ ចំនួន 35កេស
14 – សាច់ជ្រូកកំប៉ុង ចំនួន 35កេស
15 – ខសាច់មាន់កំប៉ុង ចំនួន 20កេស
16 – ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន150កេស
17 – ទឹកមៀនក្រហម ចំនួន 50កេស៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *