ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នាព្រឹកថ្ងៃទី13 ខែធ្នូ ឆ្នាំ2025នេះថា កងទាហានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន2គ្រឿង ទម្លាក់គ្រាប់បែកចំគោលដៅដូចខាងក្រោម៖

  1 – ម៉ោង6-2នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន 1គ្រាប់។ 2 – ម៉ោង6-7នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន 1គ្រាប់ថែមទៀត។ 3 – ម៉ោង6-12នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) បន្ត 1គ្រាប់ទៀត ហើយយន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។ សូមបញ្ជាក់ថាលក្ខណៈស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ55 ត្រង់គីឡូម៉ែត្រលេខ 169+400 មានប្រវែង 180ម៉ែត្រ ទទឹង 10ម៉ែត្រ ស្ពាននេះចែកចេញជា…

នេះជារូបភាពនៃការខូចខាត ស្ពានជ័យជម្នះ (មេទឹក) ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាតបាញ់ដោយទាហានឈ្លានពានសៀម វាបានទម្លាក់គ្រាប់បែកប្រើយន្តហោះ F-16 នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី13 ខែធ្នូ ឆ្នាំ2025នេះ ហើយយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជាផងដែរ។

នេះជារូបភាពនៃការខូចខាត ស្ពានជ័យជម្នះ (មេទឹក) ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាតបាញ់ដោយទាហានឈ្លានពានសៀម វាបានទម្លាក់គ្រាប់បែកប្រើយន្តហោះ F-16 នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី13 ខែធ្នូ ឆ្នាំ2025នេះ ហើយយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជាផងដែរ។ #dolynews

ព័ត៌មានទាន់ហេតុការណ៍ តាមប្រភពព័ត៌មានពីផ្ទៃក្នុងថៃ នៅក្នុងរយៈពេលប្រយុទ្ធ 5ថ្ងៃកន្លងទៅនេះ ទាហានថៃស្លាប់ និងរបួសច្រើន នូវពេលចូលឈ្លានពានកម្ពុជា ស្លាប់ជិត 1.000នាក់ និងរបួសជាង 2.000នាក់ ពេលកម្ពុជាបានវាយបកខ្លាំងកាលពីថ្ងៃទី11 ខែធ្នូ ហើយសពរបស់យោធាថៃដែលចោលក្នុងព្រៃមានចំនួនច្រើន ដែលមិនទាន់បានប្រមូលអស់ ក្រោយកម្ពុជាវាយបកវិញ ពេលចូលឈ្លានពានកម្ពុជា។

ព័ត៌មានទាន់ហេតុការណ៍ តាមប្រភពព័ត៌មានពីផ្ទៃក្នុងថៃ នៅក្នុងរយៈពេលប្រយុទ្ធ 5ថ្ងៃកន្លងទៅនេះ ទាហានថៃស្លាប់ និងរបួសច្រើន នូវពេលចូលឈ្លានពានកម្ពុជា ស្លាប់ជិត 1.000នាក់ និងរបួសជាង 2.000នាក់ ពេលកម្ពុជាបានវាយបកខ្លាំងកាលពីថ្ងៃទី11 ខែធ្នូ ហើយសពរបស់យោធាថៃដែលចោលក្នុងព្រៃមានចំនួនច្រើន ដែលមិនទាន់បានប្រមូលអស់ ក្រោយកម្ពុជាវាយបកវិញ ពេលចូលឈ្លានពានកម្ពុជា។ #dolynews

ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ់ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។

ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ់ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានមកលើកម្ពុជា។ #dolynews

នារសៀលថ្ងៃសុក្រ ទី12 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគាំទ្រសមរភូមិមុខ ការងារគាំពារប្រជាពលរដ្ឋភៀសសឹក ដែលរដ្ឋបាលខេត្តពាក់ព័ន្ធ កំពុងរ៉ាប់រង និងការដាក់ទិសដៅការងារបន្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃសុក្រ ទី12 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគាំទ្រសមរភូមិមុខ ការងារគាំពារប្រជាពលរដ្ឋភៀសសឹក ដែលរដ្ឋបាលខេត្តពាក់ព័ន្ធ កំពុងរ៉ាប់រង និងការដាក់ទិសដៅការងារបន្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

នេះជាទិដ្ឋភាព ខ្មែរជួយខ្មែរ នាព្រឹកថ្ងៃសុក្រ ទី12 ខែធ្នូ ឆ្នាំ2025នេះ មានយុវជន និង បុគ្គលិកស្ថាប័នឯកជនព្រមទាំព្រះសង្ឃជាច្រើនកុះករ រួមទាំងយុវជនកាកបាទក្រហមកម្ពុជាប្រមាណជាជាង 100នាក់ផងដែរ បាននាំគ្នាចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រាជធានីភ្នំពេញ។

នេះជាទិដ្ឋភាព ខ្មែរជួយខ្មែរ នាព្រឹកថ្ងៃសុក្រ ទី12 ខែធ្នូ ឆ្នាំ2025នេះ មានយុវជន និង បុគ្គលិកស្ថាប័នឯកជនព្រមទាំព្រះសង្ឃជាច្រើនកុះករ រួមទាំងយុវជនកាកបាទក្រហមកម្ពុជាប្រមាណជាជាង 100នាក់ផងដែរ បាននាំគ្នាចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រាជធានីភ្នំពេញ។ #dolynews

ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនរដ្ឋបាលខេត្ត ចំនួន ៥

  នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលខេត្ត ចំនួន ៥ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង។ ខេត្ត និងអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី…

គិតមកទល់នឹងពេលនេះទាហាន​ថៃស្លា.ប់​. និង​ រងរបួ..ស​រាប់​ពាន់​នាក់​ នៅឯមន្ទីរ​ពេទ្យ​ខេត្ត​ សុរិន្ទ​ គឺគគឺគ្មានកន្លែងទទួលអ្នករបួសទៀតទេ​ ពពេលនេះមានតែដឹកបន្តទៅ​ មន្ទីរ​ពេទ្យ​យោធា​ព្រះ​មង្គត់​នៅ​បាងកក​ !!🤣🤣👏👏

គិតមកទល់នឹងពេលនេះទាហាន​ថៃស្លា.ប់​. និង​ រងរបួ..ស​រាប់​ពាន់​នាក់​ នៅឯមន្ទីរ​ពេទ្យ​ខេត្ត​ សុរិន្ទ​ គឺគគឺគ្មានកន្លែងទទួលអ្នករបួសទៀតទេ​ ពពេលនេះមានតែដឹកបន្តទៅ​ មន្ទីរ​ពេទ្យ​យោធា​ព្រះ​មង្គត់​នៅ​បាងកក​ !!🤣🤣👏👏 #dolynews

ក្រសួងការពារជាតិ បញ្ជាក់ថាការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាព័ត៌មានភូតកុហុក ប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។ The Ministry of National Defence of Cambodia would like to reject the content published by the Amarin News Facebook page, which accused Cambodia of using foreign…

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង

  ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ ឈ្មោះ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន និងពង្រឹងគុណភាពសេវាធានារ៉ាប់រង។ ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទ ដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” អាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះ ក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ។ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ មានគោលបំណងផ្តល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech)…