1 – ម៉ោង6-2នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន 1គ្រាប់។

2 – ម៉ោង6-7នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន 1គ្រាប់ថែមទៀត។

3 – ម៉ោង6-12នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) បន្ត 1គ្រាប់ទៀត ហើយយន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។

សូមបញ្ជាក់ថាលក្ខណៈស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ55 ត្រង់គីឡូម៉ែត្រលេខ 169+400 មានប្រវែង 180ម៉ែត្រ ទទឹង 10ម៉ែត្រ ស្ពាននេះចែកចេញជា 8ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង29ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ2018 ដោយក្រុមហុនចិន CRBC។

ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល 8,5 គីឡូម៉ែត្រគិធ្វើតាមចំងាយផ្លួវបត់បែន និងប្រហែល5គីឡូម៉ែត្រ ជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ តភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវៀង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។
#dolynews

