ច្រើនឆ្នាំយ៉ាងណាក៏ដោយឃាតករសម្លា..ប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា1 កាលពីឆ្នាំ2023 ត្រូវបានកម្លាំងជំនាញ ក្របួចជាប់

ច្រើនឆ្នាំយ៉ាងណាក៏ដោយឃាតករសម្លា..ប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា1 កាលពីឆ្នាំ2023 ត្រូវបានកម្លាំងជំនាញ ក្របួចជាប់

រាជធានីភ្នំពេញ : ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាថ្ងៃទី28 ខែសីហា ឆ្នាំ2025នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លា..ប់ស្ដ្រីម្នាក់ នៅក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា1 កាលពីឆ្នាំ2023។

គួរជម្រាបជូនថាការចាប់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ1202 (ឆ.1)ដ.ច.ន/24 ចុះថ្ងៃទី1 ខែសីហា ឆ្នាំ2024 របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ25ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ1974 សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។

ចំណែកជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល ហើយបច្ចុប្បន្នបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

#dolynews

 

Leave a Reply

Your email address will not be published. Required fields are marked *