នាព្រឹកថ្ងៃដដែលបន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ 1គ្រឿង ជូនដល់ក្មួយៗសិស្សពូកែលេខ1 ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ2025 ចំនួន 2រូប នៃខេត្តព្រៃវែង។
ក្មួយៗសិស្សពូកែទាំង 2រូប រួមមាន៖ ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី9 នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ1 ទទួលបានមេដាយមាសទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី12 នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ជាប់ចំណាត់ថ្នាក់លេខ1 ទទួលបានមេដាសទូទាំងប្រទេស៕
#dolynews