មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប
បញ្ចប់រឿងហើយ ជនរងគ្រោះយល់ព្រម ទទួលយកការ សុំទោស និងសងជំងឺចិត្ត
បន្ទាប់ពីមានការផ្សព្វផ្សាយអំពីព័ត៌មាន ពាក់ព័ន្ធ អំពេីហឹង្សានៅខារ៉ាអូខេ បឹងកក់ យប់ថ្ងៃ ទី ៧ ឆ្លងចូលថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៥ ដោយលោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ជាអ្នកបង្ករនោះ ពេលនេះ បានដោះស្រាយ ជាមួយ ជនរងគ្រោះ ក្រៅប្រព័ន្ធ តុលាការ ចប់ហើយ ដោយ លោក មេបញ្ជាការ រងកងរាជ អាវុធហត្ថ ខេត្តសៀមរាបបដិសេធ មិនពាក់ ព័ន្ធគាត់ទេ ។
លោក ចាន់ ឃុង បានបញ្ជាក់ថាយប់នោះ លោក ពិត ជា នៅក្នុងហេតុការណ៍នោះមែន តែ មិត្តភ័ក្តិ លោកដែល ផឹកស្រវឹងឈ្មោះ សុខ សោភ័ណ្ឌ បានឈរ ជជែក ជាមួយ នារី មេការ រួចបានលេីកដៃប៉ះផ្ទៃមុខរបស់នារី រងគ្រោះហេីយនារីរងគ្រោះ គិតថាគាត់ប្រេីហឹង្សាក៏បាន ប្ដឹង សារព័ត៌មានអោយជួយចុះផ្សាយរកយុត្តិធម៌ ។
បន្ទាប់ពីបានផ្សាយរួចបុរសឈ្មោះ សុខ សោភ័ណ្ឌ ដែលស្រវឹងហេីយលេីកដៃប៉ះទៅលេីមុខនារីមេការបាន ចេញមុខមកសុំទោសនារីមេការនិងបានផ្ដល់ប្រាក់សងជំងឺចិត្តទៅនារីមេការមួយចំនួនហេីយនារីមេការ ដែលមានឈ្មោះ ឡុង ស្រីណែត និងឈ្មោះ ប៊ុន ស្រី រ័ត្ន យល់ព្រម ទទួលយកការសុំទោស និងទទួល យកប្រាក់សងជំងឺចិត្តនិងសន្យាឈប់ប្ដឹងផ្ដល់គ្នា ចាប់ពី ពេលនេះតទៅ ។
#dolynews