នាព្រឹកថ្ងៃទី4 ខែសីហា ឆ្នាំ 2025នេះ ការចាប់ផ្ដើមធ្វើដំណើរការកំណែ វិញ្ញាសាប្រឡងមន្ត្រីរាជការស៊ីវិលទាំង4ក្រសួង-ស្ថាប័ន បានចាប់ផ្ដើមឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងវត្តមានអ្នកសង្កេតការណ៍មកពីបណ្ដាសាកលវិទ្យាល័យ ក៏ក៏ដូចជាអ្នកសង្កេតការណ៍សាធារណជនជាច្រើនរូបផងដែរ សូមជម្រាបជូនថា ការធ្វើកំណែនេះ សំដៅលើការកែសន្លឹកកិច្ចការបេក្ខជនប្រឡងជា មន្ត្រីការទូតជាន់ខ្ពស់ ការប្រឡងជាមន្ត្រីវិជ្ជាជីវៈ សុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ការប្រឡងមន្ត្រីកសិកម្មឃុំ និងការប្រឡងជាមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។
#dolynews