ឯកឧត្តម ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំនិងឃាត់ខ្លួនមនុស្ស 149នាក់មកពី 13សញ្ជាតិ

ឯកឧត្តម ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំនិងឃាត់ខ្លួនមនុស្ស 149នាក់មកពី 13សញ្ជាតិ

ខេត្តមណ្ឌលគិរី : នៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2025នេះ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបានឃាត់ខ្លួនមនុស្សក្នុងទីតាំងខាងលើសរុបចំនួន 149នាក់ (ស្រី 31នាក់) ស្មើនឹង 13សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរសព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *