ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025

រាជធានីភ្នំពេញ : នារសៀល ថ្ងៃទី21 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025 សម្រាប់កម្មវិធី ព្រឹត្តិការណ៍សន្តិសិទ្ធិកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី21-24 ខែកក្កដា ឆ្នាំ2025 នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និង អ្នកសារព័ត៌មាន 36 ប្រទេស មកពីទ្វីបអាស៊ី និងលើពិភពលោក។

សូមជម្រាបជូនថា ក្នុងសិក្ខាសាលានេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំមួយចំនួនទៅដល់យុវជនដែលបានចូលរួមនៅក្នុងអង្គការសាលា អំពីយុគ្គសម័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត ហៅថា AI ព្រោះទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ក្នុងនោះ ទី1. ត្រូវមានក្រមសីលធម៌ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះឲ្យបានត្រឹមត្រូវជៀសវាងការបង្កបញ្ហាឬក៏រំលោភបំពានច្បាប់ ទី2. ត្រូវទប់ស្កាត់ខ្លួនឯងកុំឲ្យចាញ់បោកបណ្ដាញទំនាក់ទំនងសង្គមពីព្រោះឥឡូវការឆបោកតាមប្រព័ន្ធអនឡាញ គឺមានច្រើនរូបភាព ទី3. ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឲ្យបានត្រឹមត្រូវដោយគោរពសិទ្ធិអ្នកដទៃ ។

សូមបញ្ជាក់ជូនផងដែរថា សម្រាប់ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2025នេះ សិក្ខាសាលាចំនួន 7 ត្រូវបានបើកព្រមៗគ្នា ដោយផ្ដោតសំខាន់ទៅលើការវិវត្តន៍នៅយុគ្គសម័យឌីជីថល ការវិវត្តន៍ទៅលើបញ្ញាសិប្បនិម្មិត ហៅថា AI និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *