លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បើកប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំងលក់ដូរមនុស្ស អនឡាញ ពីខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ
ខេត្តព្រះសីហនុ : ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ អំពើលក់ដូរមនុស្ស ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ ខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី16 ខែកក្កដា ឆ្នាំ2025នេះ។
យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន9នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។
ក្រុមជនល្មើសទាំង9នាក់ រួមមាន៖
1 -ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ 41ឆ្នាំ
2 -ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ 26ឆ្នាំ
3 -ឈ្មោះ សំ សុខជា ភេទប្រុស អាយុ 25ឆ្នាំ
4 -ឈ្មោះ កង ភារិន ភេទប្រុស អាយុ 32ឆ្នាំ
5 -ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ 24ឆ្នាំ
6 -ឈ្មោះ នួន ធា ភេទប្រុស អាយុ 36ឆ្នាំ
7 -ឈ្មោះ ចេង វិចិត្រ ភេទប្រុស អាយុ 22ឆ្នាំ
8 -ឈ្មោះ វ៉ាត់ អាវ ភេទប្រុស អាយុ 24ឆ្នាំ
9 -ឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ 35ឆ្នាំ។
សូមជម្រាបជូនថា តាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា តាមការស្រាវជ្រាវ និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើជនសង្ស័យគឺជាក្រុមដឹកជញ្ជូនមនុស្ស (ជនជាតិចិន) ចេញពីទីតាំងអនឡាញខេត្ដព្រះសីហនុ ដឹកទៅទីតាំងជ្រៃធំ ខេត្ដកណ្ដាល និងត្រពាំងថ្លុង ខេត្ដត្បូងឃ្មុំ ដោយមានការរៀបចំដូចជា ក្រុមការពារចំនួន2នាក់ អ្នកបើកបរម្នាក់ និងក្រុមមើលផ្លូវ (គ្រុបក្នុងតេឡេក្រាម) និងប្រើវិទ្យុទាក់ទងគ្នា ហើយពេលធ្វើដំណើរគោលការណ៍គឺមិនឱ្យឈប់តាមផ្លូវ (នោមដាក់កាដុង ឬដបទឹកសុទ្ធ) និងពេលមនុស្ស (ជនជាតិចិន) ឡើងចូលក្នុងរថយន្ដ គឺឡុកសោ ទាក់ទងគ្នាតាមគ្រុប វិទ្យុទាក់ទង ដោយមានជនជាតិចិនមួយក្រុមបាននាំជនជាតិចិនដូចគ្នា (ចិនម្នាក់ ឬ2នាក់) ចូលក្នុងរថយន្ដ ហើយពួកគេបានសួរទៅឈ្មោះ សៀវ ទី (ឈ្មោះក្នុងគ្រុប) ដែលប្រើប្រាស់គណនីធនាគារ ABA ឈ្មោះ AVID MI ថា បានបង់ប្រាក់ហើយនៅ ព្រោះមនុស្សចូលក្នុងរថយន្ដហើយ រួចមេខ្លោងឈ្មោះ សៀវ ទី ប្រាប់វិញថា ផ្ទេរប្រាក់ឱ្យគេ (ជនជាតិចិន) រួចហើយ ទើបដឹកមនុស្សចេញទៅ ដាក់តាមទីតាំងដែលបានកំណត់ ពេលដល់គោលដៅ គឺថតរូបរថយន្ដ និងមនុស្សចូលក្នុងគ្រុប ដើម្បីឱ្យហ្សូនបើកទ្វារឱ្យចូល បន្ទាប់ពីជោគជ័យគឺមកស្នាក់នៅផ្ទះជួលនៅម្ដុំសង្កាត់លេខ1 ក្រុងព្រះសីហនុវិញ ដើម្បីរង់ចាំដឹកជញ្ជូនមនុស្សបន្ដទៀត។
ដូច្នេះរាល់សកម្មភាព គឺពួកគេបានដឹកមនុស្ស (ជនជាតិចិន) ចេញពីគោលដៅខេត្ដព្រះសីហនុ ទៅគោលដៅជ្រៃធំ និងត្រពាំងថ្លុង ប្រហែល 10ទៅ 20ដងមកហើយ ដោយពួកគេស៊ីប្រាក់ខែពីថៅកែជនជាតិចិន តែបើកលុយពីឈ្មោះ សៀវ ទី ក្នុង1ខែ ម្នាក់700ដុល្លារ ប៉ុន្ដែពេលដឹកមួយជើង អ្នកបើកបរបាន30ដុល្លារ និងសន្ដិសុខធ្វើអ្នកការពារ 20ដុល្លារបន្ថែមលើប្រាក់ខែ។
ក្នុងចំណោមជនសង្ស័យទាំង9នាក់ខាងលើមានឈ្មោះ នួន ធា ឈ្មោះ សុខ ហុងលី ឈ្មោះ សំ សុជា មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ដោយឡែកឈ្មោះ កង ភារិន មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគាររយៈ7ខែ ពីបទគ្រឿងញៀន។
សម្រាប់វត្ថុតាងដែលត្រូវបានដកហូត រួមមាន៖
1 -គ្រាប់កាំភ្លើង ចំនួន 1
2 -លោហៈធាតុពណ៌ស បណ្ដោងរូបព្រះ និងខ្មាយ ចំនួន 2ខ្សែ
3 -លោហៈធាតុពណ៌ទង់ដែង ចំនួន 1ខ្សៃដៃ
4 -លោហៈធាតុពណ៌ទង់ដែង ចំនួន 2វង់
5 -ខ្សែដៃអង្កាំឈើ ចំនួន 1ខ្សែ
6 -អាយផេត ចំនួន 1
7 -ទូរសព្ទដៃ ចំនួន 15គ្រឿង
8 -ស្មាប់ដៃ ចំនួន 1
9 -ចម្ពាមកៅស៊ូ ចំនួន 1
10 -ពិកឆក់ ចំនួន 1 បូកនឹងថ្ម ចំនួន 3
11 -ដំបងរលាស់ ចំនួន 2
12 -វិទ្យុទាក់ទង ចំនួន 4
13 -ខ្សែក្រវ៉ាត់ទាហាន ចំនួន 2
14 -អាវយឺតពណ៌ត្រេអ៉ី ចំនួន 2អាវ
15 -ខោទាហានពណ៌ត្រេអ៉ី ចំនួន 1
16 -អាវប៉ារ៉ា ចំនួន 1
17 -មួកទាហាន ចំនួន 3 (ពណ៌ត្រេអ៉ីចំនួន1 ពណ៌ទឹកប៉ិចចំនួន1 ពណ៌ប៉ារ៉ាចំនួន1)
18 -ដែកទីបប្រវែង6សង់ទីម៉ែត្រ ចំនួន 1
19 -ដបជក់គ្រឿងញៀន ចំនួន 1
20 -ម៉ូតូ ចំនួន 3គ្រឿង
-ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ចំនួន 2គករឿង ផ្លាកលេខ ភ្នំពេញ 1KT-0753 និង កំពត 1V-4227
– ម៉ាក ហុងដា CBR ពណ៌ក្រហម ផ្លាកលេខ កម្ពុជា CHANRY
21 – រថយន្ដ ម៉ាក STAREX ចំនួន 4គ្រឿង
-ពណ៌ខ្មៅ ផ្លាកលេខ កំពង់ឆ្នាំង 2B-8596
-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CA- 4431
-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BC-6468
-ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ-2BA 4880
22-ប័ណ្ណសំគាល់ភ្នាក់ងារ(យោធភូមិភាគពិសេស) ចំនួន 1
23 -កាតការពារតំបន់ ចំនួន 1
24 -និងសម្ភារៈមួយចំនួន ។
#dolynews