ប្រតិបត្តិការ បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ចំនួន2 ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ និងឃាត់ខ្លួនជនសង្ស័យបាន133នាក់
រាជធានីភ្នំពេញ : នាថ្ងៃទី18 ខែកក្កដា ឆ្នាំ2025នេះ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន2ទីតាំង ទីមួយស្ថិតនៅក្នុង ផ្ទះវីឡា លេខ1051 ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទីតាំងទីព៊2នៅក្នុង អគារអត់នាមករណ៍ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។
សួមជម្រេបជូនថាក្នុងប្រតិបត្តិការចុះបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន133នាក់ មានស្រ្តី23នាក់ ក្នុងនោះមានជនជាតិចិនចំនួន 113នាក់ និងជនជាតិខ្មែរ ចំនួន16នាក់ ប្រតិបត្តិការនេះក្រុមសមត្ថកិច្ចបានដកហូតទុកជាវត្ថុតាងនូវ CPU ចំនួន 10គ្រឿង Monitor LCD ចំនួន 35គ្រឿង laptop 1គ្រឿង ទូរសព្ទដៃ 52គ្រឿង, ស៊ីមកាតបរទេសជាច្រើន, ម្សៅក្រាមពណ៌ស ចំនួន4កញ្ចប់ (សង្ស័យជាគ្រឿងញៀន) កុំព្យូទ័រលើតុចំនួន 127គ្រឿង និង ទូរដែកចំនួន គ្រឿងចំណែកជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
គួររំលឹកផងដែរថានៅថ្ងៃទី17 ខែកក្កដា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដែលមានការសង្ស័យពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសណ្ឋាគារអិមស៉ីមីចេង ផ្លូវបេតុង ភូមិព្រៃទា1 សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញ ជនជាតិបរទេសសរុបចំនួន32នាក់ ក្នុងនោះមានស្ត្រី9នាក់ និងបានប្រមូលសម្ភារៈរួមមាន៖ កុំព្យូទ័រ34គ្រឿង ទូរស័ព្ទ48គ្រឿង IPad2គ្រឿង ដើម្បីរក្សាទុកជាវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យព្រមទាំងសម្ភារៈទាំងអស់ ត្រូវបានប្រគល់ជូនផែនសន្តិសុខ និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្តនីតិវិធីតាមច្បាប់ជាធរមាន ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចក៏បានបង្រ្កាបទីតាំងល្បែងខុសច្បាប់ មួយកន្លែងនៅសណ្ឋាគារឡាក់គី បន្ថែមពីនេះដោយបានរកឃើញទូបាញ់ត្រី4គ្រឿង ទូបៀរការ៉ាត់16 និងឧបករណ៍ បម្រើអាជីវកម្មខុសច្បាប់មួយចំនួនទៀត ដូច្នេះ គណៈបញ្ជាការរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទខ្ទប់ទុកដើម្បីសុំគោលការណ៍អនុវត្តនីតិវិធីបន្ត៕
#dolynews