គិតត្រឹមពេលនេះការប៉ះទង្គិចនៅភូមិព្រៃចាន់ ក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់

គិតត្រឹមពេលនេះការប៉ះទង្គិចនៅភូមិព្រៃចាន់ ក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ខេត្តបន្ទាយមានជ័យ : ក្រុមគ្រូពេទ្យដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងចំណោមអ្នករងរបួស ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី ចំណែកវីរជនកងទ័ពមួយនាក់ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។…

នារសៀលថ្ងៃពុធ ទី17 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃពុធ ទី17 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​

ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា បានអញ្ជើញ​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ ពិធី ដែលត្រូវបានរៀបចំធ្វើឡើង នៅឯក្រសួងការបរទេសកម្ពុជា នារាជធានភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាពេលនេះ បានឆ្លុះបញ្ចាំងថា…

នាព្រឹកថ្ងៃពុធ ទី17 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី10 នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃពុធ ទី17 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី10 នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តមុនីប្រសិទ្ធីវង្ស…

តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកសាធារណមតិត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានីខេត្តរបស់ខ្លូន

តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកសាធារណមតិត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានីខេត្តរបស់ខ្លូន បាត់ដំបង៖ ឯកឧត្តមឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានីខេត្តរបស់ខ្លូនសម្រាប់ក្ដាប់ព័ត៌មានឱ្យជុំក្នុងការបកស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ និងលឿន ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។ ក្នុងពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ កំពង់ឆ្នាំង និងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង ឯកឧត្តមឆាយ សុផល តំណាងឯកឧត្តមនេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការងារព័ត៌មាន…

ការបើកទូលាយកម្រិតខ្ពស់របស់ប្រទេសចិន លើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

ការបើកទូលាយកម្រិតខ្ពស់របស់ប្រទេសចិន លើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តបេ្តជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការបើកទូលាយកម្រិតខ្ពស់។ ពិព័រណ៍អន្តរជាតិចិនសម្រាប់សេវាកម្មពាណិជ្ជកម្ម ឆ្នាំ២០២៥ (China International Fair for Trade in Services – CIFTIS) ដែលទើបតែបិទបញ្ចប់នៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការលើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈពិព័រណ៍នេះ ប្រទេសចិន កំពុងផ្ញើសារដល់សហគមន៍អន្តរជាតិថា វិស័យសេវាកម្មគឺជាក្បាលម៉ាស៊ីនជំរុញថ្មីសម្រាប់កំណើនសកល។ ការណ៍ដែលរដ្ឋាភិបាលចិនផ្តល់សារៈសំខាន់ខ្ពស់ចំពោះវិស័យសេវាកម្ម មិនត្រឹមតែដើម្បីជំរុញកំណើនប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ១០០ ឆ្នាំទី២…

នាព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2025នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី4 (2025-2026) កំពុងដំណើរការកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សា កំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ2026។

នាព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2025នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី4 (2025-2026) កំពុងដំណើរការកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សា កំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ2026។ #dolynews

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក ឃឹម ស៊ុនសូដា ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាទីគោរពស្រលាញ់បំផុត!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក ឃឹម ស៊ុនសូដា ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាទីគោរពស្រលាញ់បំផុត! #dolynews

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍ បាត់ដំបង៖ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យុជាតិចំការចេកបាត់ដំបងឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យពាក់ព័ន្ធទៅនឹងការងារព័ត៌មានគឺពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យការងារដំណើរការទៅប្រកបដោយគុណភាព ស្របទៅនឹងនឹងភារកិច្ចចំពោះមុខ ជាពិសេសឆ្លើយទៅនឹងតម្រូវការក្នុងការងារព័ត៌មាន និងសាធារណៈមតិ។ ឯកឧត្តមបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវតែស្ថិតក្នុងផែនការជាក់លាក់មួយរបស់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ដោយមន្ត្រីវ័យចាស់ ដែលមានបទពិសោធន៍ និងជំនាញឯកទេសដែលមានសារសំខាន់ សម្រាប់ការផ្ទេរទៅឱ្យ មន្រ្តីវ័យក្មេង ដែលជាអ្នកបន្តវេន តាមរយ:វគ្គបណ្ដុះបណ្ដាលច្បាស់លាស់និងទៀងទាត់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើមន្ទីរ ឬអង្គភាពមួយខកខានមិនបានរៀបចំផែនការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង និងបទពិសោធន៍ទៅឱ្យទេនោះ…

ពីបិណ្ឌ១ ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ៣៣នាក់ របួសជាង ៥០នាក់!

ពីបិណ្ឌ១ ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ៣៣នាក់ របួសជាង ៥០នាក់! . ក្នុងរយៈពេល៧ថ្ងៃ គិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី១ ដល់បិណ្ឌទី៧ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បន្តកើតឡើងសរុបចំនួន៤៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៥៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន នៅថ្ងៃបិណ្ឌ១ មាន៨ករណី ស្លាប់៦នាក់ របួស១១នាក់…