ការបំពាក់មេដាយសហមេត្រីជាសក្ខីភាពនៃការផ្តល់សារៈសំខាន់ខ្ពស់ចំពោះចំណងសាមគ្គីភាព សង្គមស៊ីវិលកម្ពុជា-ចិន

ការបំពាក់មេដាយសហមេត្រីជាសក្ខីភាពនៃការផ្តល់សារៈសំខាន់ខ្ពស់ចំពោះចំណងសាមគ្គីភាព សង្គមស៊ីវិលកម្ពុជា-ចិន ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីមានរៀបចំកម្មវិធីបំពាក់មេដាយសហមេត្រីជូនដល់ក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា នេះជាលើកទី២ដែលក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានទទួលនូវកិត្តិយសដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតនៃសង្គមស៊ីវិលប្រទេសយើងទាំងពីរ កម្ពុជា-ចិន លើបុព្វហេតុផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ ឯកឧត្តមបានរំលេចពីសមិទ្ធផលជាច្រើនចាប់ពីឆ្នាំ២០១៨ដែលមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាសម្រេចបានក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក់ស្តែងអណ្តូងទឹកចំនួន២០០ អគារសិក្សាកម្ពស់២ជាន់មាន១២បន្ទប់ ចំនួន២ខ្នង ការអភិវឌ្ឍភូមិតាននក្លាយជាភូមិគំរូនៃការកាត់បន្ថយភាពក្រីក្រ និងគម្រោងជាច្រើនទៀត រួមជាមួយការកៀរគរកម្លាំងសង្គមស៊ីវិលនានារបស់ប្រទេសចិនចូលរួមនៅក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺCovid-១៩។ លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលជាដៃគូដ៏ស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈខ្ពស់លើកិច្ចសម្របសម្រួលដល់បេសកកម្មរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងការអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា នាថ្ងៃនេះ ការណ៍ទទួលបាននូវមេដាយពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ទីស្តីការគណៈរដ្ឋមន្ត្រី…

នាព្រឹកថ្ងៃពុធ ទី3 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី នៅសាលមហោស្រពសាលាខេត្តកោះកុង។

នាព្រឹកថ្ងៃពុធ ទី3 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី នៅសាលមហោស្រពសាលាខេត្តកោះកុង។ #dolynews

នាព្រឹកថ្ងៃពុធ ទី3 ខែកញ្ញា ឆ្នាំ2025នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។

នាព្រឹកថ្ងៃពុធ ទី3 ខែកញ្ញា ឆ្នាំ2025នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ Wednesday…

ឆមាសទី១ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បម្រើពលរដ្ឋជាង ២ម៉ឺនសេវា បានចំណូលជាង ៥ពាន់លានរៀល!

ឆមាសទី១ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បម្រើពលរដ្ឋជាង ២ម៉ឺនសេវា បានចំណូលជាង ៥ពាន់លានរៀល! ក្នុងឆមាសទី១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើមឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៤.៧៦២សេវា និងទទួលបានចំណូល ៥.២២៤.៣៧០.៩០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋខេត្តកណ្តាល។ ផ្អែកតាមរបាយការណ៍ដដែល សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេមាន វិស័យសាធារណការ និងដឹកជញ្ជូនផ្តល់បានចំនួន ៨.២៦៤សេវា វិស័យសុខាភិបាលចំនួន ៤.៨៥៣សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់…

សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ2025 នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ2025 នៅរាជធានីភ្នំពេញ។ #dolynews

“មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង

“មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង នាថ្ងៃទី ១ ខែកញ្ញា “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានថ្លែងថា ការដែលរៀបចំមហោស្រពភាពយន្តនៅប្រទេសគូភាគីជារៀងរាល់ឆ្នាំ ជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងអនុវត្តតាមផែនទីបង្ហាញផ្លូវស្តីពីកិច្ចសហប្រតិបតិ្តការប្រជាជននិងប្រជាជនរវាងចិននិងរុស្ស៊ី ។ ខ្សែភាពយន្តរឿង « RED SILK»ដែលផលិតដោយចិននិងរុស្ស៊ី នឹងត្រូវចាក់បញ្ចាំងនៅប្រទេសចិននៅថ្ងៃទី ៦…

នាថ្ងៃអង្គារ ទី2 ខែកញ្ញា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នាថ្ងៃអង្គារ ទី2 ខែកញ្ញា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ភាពកក់ក្តៅដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ភាពកក់ក្តៅដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ និងក្រុមការងារ…

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ #dolynews

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។ ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១…