កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ #dolynews
Category: ព័ត៌មានជាតិ
នាព្រឹកថ្ងៃសៅរ៍ ទី27 ខែធ្នូ ឆ្នាំ2025នេះ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ រយៈពេល 18ថ្ងៃមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនមកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទដូចជា យន្តហោះ ចម្បាំង F-16 និងT-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅតាមបណ្តាខេត្តជាប់ព្រំដែន និងចូលក្នុងដែនអធិបតេយ្យកម្ពុជាជាង 90គីឡូម៉ែត្រពីព្រំដែន ជាពិសេសការវាយប្រហារនៅខេត្តបាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2025នេះ។
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ រយៈពេល 18ថ្ងៃមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនមកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទដូចជា យន្តហោះ ចម្បាំង F-16 និងT-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅតាមបណ្តាខេត្តជាប់ព្រំដែន និងចូលក្នុងដែនអធិបតេយ្យកម្ពុជាជាង 90គីឡូម៉ែត្រពីព្រំដែន ជាពិសេសការវាយប្រហារនៅខេត្តបាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី24…
គិត តាំងពីថ្ងៃម្សិលមិញនិងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។
អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា«ការមិនផ្តល់នូវការគោរព»។ សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុៈជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ធ្វើបានបានបាប! បាបមិនចាំជាតិក្រោយទេ!
