ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលសម្ដីរបស់យោធាថៃថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីថៃ, កម្ពុជាទាមទារឲ្យថៃគោរពកិច្ចព្រមព្រៀងដែលបានធ្វើជាមួយគ្នា #dolynews
Author: doly
កម្ពុជា-ចិនអបអរខួប២ឆ្នាំ នៃការដំណើរការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ កម្ពុជានិងចិនបានរៀបចំកម្មវិធីអបអរខួប ២ឆ្នាំ នៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានធ្វើប្រតិបត្តិការ ប្រកបដោយជោគជ័យ ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង។ ពិធីសាទរ ដែលអមជាមួយនឹងកម្មវិធីសម្ពោធរូបសំណាក របស់ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវ តាក្វាន់ មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប,…
សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិនលោកXi Jinping ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីឥស្សរជនចិននិងបរទេស
កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ប្រធានរដ្ឋចិន XiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិននិងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថារបស់ប្រធានរដ្ឋចិនលោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលស្វែងរកសមភាពយេនឌ័រ ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី និងការរួមគ្នាកសាងពិភពលោកដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ភាពរីកចម្រើន និងភាពល្អបវរ ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល៕ #dolynews
១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស ២៨នាក់ របួសជិត ៧០នាក់!
ក្នុងរយៈពេល ១សប្តាហ៍ ពោលគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៥៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី៨តុលា មាន១២ករណី ស្លាប់៦នាក់ របួស១០នាក់ ថ្ងៃទី៩ មាន៨ករណី ស្លាប់២នាក់…
នាព្រឹកថ្ងៃទី16 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី13 (AMMDM) និងសន្និសីទនៃភាគីអាត់មែរ លើកទី14 (COP to AADMER) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី16 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី13 (AMMDM) និងសន្និសីទនៃភាគីអាត់មែរ លើកទី14 (COP to AADMER) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ #dolynews
យោងតាមPVN News បានបញ្ជាក់ថា មិនមែនជាការប្រៀបធៀប ឬ ញុះញង់អីទេ គ្រាន់តែរំលេចអំពីបទល្មើសដែលមន្ត្រីនីមួយៗបានប្រព្រឹត្ត ។ មន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែននៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តខុសនាំមនុស្សឆ្លងដែនខុសច្បាប់ត្រូវបាន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដកស័ក្តិ ដកតួនាទី បណ្ដេញចេញពីក្របខ័ណ្ឌ និង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ( មន្រ្ដីទាំងអស់នេះមិនបានលួចទ្រព្យសម្បត្តិរដ្ឋទេ) ។
ដោយឡែក លោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្តតាកែវ និង លោក លន់ ហួត ប្រធានសូរិយោដីស្រុកត្រាំកក់ ដែលគប់គិតគ្នាធ្វើប្លង់លេីដីរដ្ឋ ( លួចទ្រព្យសម្បត្តិរដ្ឋ ) មកធ្វើជាកម្មសិទ្ធិឯកជន តេីគួរមានទណ្ឌកម្មផ្លូវច្បាប់បែបណា ? អ្នកទាំងពីរនេះ មិនត្រឹមតែមានទោសលួចទ្រព្យសម្បត្តិរដ្ឋទេ ថែមទាំងមានបទល្មើសក្លែងបន្លំឯកសារថែមទៀតផង ។ #dolynews
នាព្រឹកថ្ងៃពុធ ទី15 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ 13 ឆ្នាំ ( 15 តុលា 2012-15 តុលា 2025 ) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃពុធ ទី15 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ 13 ឆ្នាំ ( 15 តុលា 2012-15 តុលា 2025 ) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ…
