ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកនិងពិធីសម្ពោធពិព័រណ៍ពិសេសស្តីពី«ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី»ត្រូវបានរៀបចំឡើងនៅទីក្រុងShenzhen

មុនពេលបើកកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣៣ នៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកនិងពិព័រណ៍ពិសេសស្តីពី«ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី»ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និង រដ្ឋបាលប្រជាជនខេត្តGuangdong ក្រោមប្រធានបទ ភាពត្រចះត្រចង់និងភាពស្រស់ស្អាតរួម”បានរៀបចំធ្វើនៅក្រុងShenzhen កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា​​ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសចិននិងអន្តរជាតិសរុបជាង ១៥០ នាក់ រួមមាន៖ តំណាងខាងនយោបាយ ធុរកិច្ច និងអ្នកសិក្សាស្រាវជ្រាវដែលមកពីអង្គភាពសេដ្ឋកិច្ចជាសមាជិកAPEC តំណាងអង្គការអន្តរជាតិនិងប្រព័ន្ធសារព័ត៌មានសំខាន់ៗលើពិភពលោក ឯកអគ្គរាជ/រដ្ឋទូតបរទេសប្រចាំនៅប្រទេសចិន និងតំណាងសិល្បករសិល្បការិនីជាដើម ព្រមទាំងធ្វើជាសាក្សីក្នុងពិធីប្រកាសសមិទ្ធផលកិច្ចសហប្រតិបត្តិការមួយចំនួន។ ពិព័រណ៍ពិសេសស្តីពី«ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី » ក៏បានបើកសម្ពោធនៅថ្ងៃដដែលនោះផងដែរ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងថា ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក គឺជាមាគ៌ាដ៏ចាំបាច់ដើម្បីឆ្ពោះទៅរកវិបុលភាពយូរអង្វែងក្នុងតំបន់​។ ក្នុងនាមជាអ្នកកត់ត្រានិងជាអ្នកចូលរួមក្នុងការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានពឹងផ្អែកលើការផ្សព្វផ្សាយជាពហុភាសា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមនិងបង្ហាញពីកម្លាំងរស់រវើករបស់តំបន់នេះ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈ ធ្វើការជាមួយបណ្តាភាគីនានា ដើម្បីដាក់បញ្ចូលនូវកម្លាំងវប្បធម៌និងប្រជាជនទៅក្នុងការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការជំរុញវិបុលភាពរួមផងដែរ៕

#Dolynews

Leave a Reply

Your email address will not be published. Required fields are marked *