នាព្រឹកថ្ងៃចន្ទ ទី16 ខែវិច្ឆិកា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ ព្រមទាំង ឯកឧត្តម តូ ឡឹម ប្រមុខរដ្ឋវៀតណាម បានជួបពិសាអាហារពេលព្រឹក និងពិភាក្សាការងាររួមគ្នា ក្នុងឱកាសដែលប្រមុខរដ្ឋឡាវ វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។

 

នៅក្នុងជំនួបពិសាអាហារការងារត្រីភាគី រវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាម បានក្លាយទៅជាប្រពៃណីនៃប្រទេសមានព្រំដែនជាប់គ្នា រាល់កម្មវិធីទាំងឡាយ ដែលមេដឹកនាំប្រទេសទាំង3 អញ្ជើញចូលរួមគ្នា គឺតែងតែមានជំនួបដាច់ដោយឡែកបែបនេះ ជាពិសេសពង្រឹងជំនឿ និងទំនុកចិត្តរវាងគ្នា៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *