ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា៖ គម្រោងដី និងផ្ទះនៅផ្លូវ៦A, លក់បាន១៨៥លានដុល្លារ តែចំណាយវិញ២២១លានដុល្លារ ដែលផុងខ្លួនយ៉ាងខ្លាំង! ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមជម្រាបជូនពុកម៉ែបងប្អូនអោយបានជ្រាប។ដោយសារគម្រោង 6A នៅមិនអាចបញ្ចប់បាន សំនូមពរទៅរាជរដ្ឋាភិបាលនិងបងប្អូនជនរួមជាតិទាំងអស់ដោយឈរលើភាពទទួលខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់កម្ពុជា។

បងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬ កង់ ម៉ូតូ ឡានប្រគល់ជូនក្រសួងដែនដីចាត់ចែងនិង សូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូនមួយពូជរបស់ខ្ញុំមានឈ្មោះដូចខាងក្រោម៖

អ្នកឧកញ៉ា ឧកញ៉ា ឡេង ប្រុស
អ្នកឧកញ៉ា ឧកញ៉ា ឡេង ណាវ៉ាតត្រា
ឧកញ៉ា ឡេង និមល
ឧកញ៉ា ឡេង បញ្ចាពណ៌
ឧកញ៉ា សុន តារ៉ាវុធ
ដែលមានក្នុងឈ្មោះក្រសួង

បញ្ហាគម្រោង 6Aនេះជាគម្រោងដែលផុងជ្រៅខ្ញុំបាទបានលក់ ចំណូលទឹកលុយសរុប (185 លានដុល្លារ)។ តែខ្ញុំបាទបានចំណាយទៅលើគម្រោងនេះសរុបទាំងអស់ មកដល់ពេលនេះ (221 លានដុល្លារ)ដោយមិនរាប់បញ្ចូលក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន។

បច្ចុប្បន្នទិន្នន័យនៅក្រសួងតែតាមបានដំណឹងព្រោះមិនច្បាស់ 100%ប្រហែល (20 ទៅ 30 លានដុល្លារ)ទៀតទើបបានបញ្ចប់បាន។
ដល់ដំណាក់កាលនេះជាដំណាក់កាលត្រូវវះកាត់ ដើម្បីបង្ហាញការទទួលខុសត្រូវជាមួយជាតិកម្ពុជា ខ្ញុំបាទសូមទទួលទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាលកម្ពុជានិងពុកម៉ែបងប្អូនទូទាំងប្រទេស។
កុំឱ្យប្រពន្ធមានទោស នឹង ឱ្យកូនបានរៀនចប់ចុងចប់ដើម ទៅថ្ងៃក្រោយគាត់រស់តាមសមាជីវោចុះ។ ហើយដើម្បីជាថ្នូនិងការស្នើសុំនេះ ពុកម៉ែបងប្អូនទូទាំងប្រទេសអាចបន្ថែមទោះខ្ញុំ ប្រហារជីវិតតែម្ដង ។
បើនិយាយអំពីកំហុសខ្ញុំមានកំហុសពី ដើម្បីឲ្យកូនបានដឹងនៅពេលគាត់ធំនឹងក្ដី។
1.គម្រោងយឺតយ៉ាវ
2.ជំពាក់បំណុល
ដើម្បីកុំអាសោចដល់ជំនាន់កូនប្រាប់កូនអីបានដឹងច្បាស់ពីកំហុសរបស់ឪពុក។
បើនិយាយពីសមធម៌ និង គុណធម៌ខ្ញុំលក់ផ្ទះមិនបានចំណេញ ថែមទាំងខាត។
ប្រៀបដូចជាអ្នកម៉ៅកាខាតចុងខាតដើម (ឡុងចុង) សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និង ពុកម៉ែបងប្អូនកម្ពុជា ជ្រាបនឹងបានស្ងប់ចិត្ត។
ចំពោះដីធ្លីនិងទ្រព្យសម្បត្តិ មានដីទាំងខេត្តនៅក្នុងក្រុងទាំងជំពាក់វាក់វិន ច្រើនពាន់ហិចតាដែ ។
តែដីនិងគម្រោងទាំងនោះ បច្ចុប្បន្នវាមិនមានតម្លៃ គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនិង បញ្ចប់គម្រោង។
ខ្ញុំបាទស្របតាមការសម្រេចចិត្តរបស់ក្រសួង ចាត់ចែងទាំងស្រុង មិនថាដីផ្នូរម្ដាយ ឬ កង់ម៉ូតូឡាន។
ដើម្បីបង្ហាញពីចំហរទទួលខុសត្រូវក្នុងនាមជនជាតិកម្ពុជាម្នាក់សូមក្រសួងធ្វើការចាត់ចែងនិងវះកាត់ ដើម្បីបញ្ចប់ តាមសុភ័ក្រវិនិច្ឆ័យរបស់ក្រសួងចុះ។
សូមគោរពអរគុណពុកម៉ែបងប្អូនកម្ពុជាទាំងអស់🙏🙏🙏 សរុបរួមខ្ញុំបាទសហការជាមួយក្រសួង 100%បង្កើតស៊ើបអង្កេតដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់។🙏🙏🙏៕ដោយ៖តារា
#Dolynews
