នាព្រឹកថ្ងៃពុធ ទី13 ខែឧសភា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាក្រោយចប់អាណត្តិការងារនៅកម្ពុជា នូវឱកាសនោះសម្តេចមហាបវរធិបតី បានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី ជាការទទួលស្គាល់ស្នាដៃការងាររបស់លោកស្រីក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា – អាមេរិក៕
#dolynews

