ធុំក្លិនណាស់ទីតាំងផលិតបារីក្លែងក្លាយមួយកន្លែង ក្នុងទឹកដីខណ្ឌកំបូលសង្ស័យថាគ្មានច្បាប់អនុញ្ញាត

 

រាជធានីភ្នំពេញ : តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានអោយដឹងថា ទីតាំងផលិតបារី ខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានគេសង្ស័យថាគ្មានច្បាប់អនុញាត នេះបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងផលិតបារីខាងលើនេះគឺជារបស់ជនជាតិចិន ដែលកំពុងតែបើកដំណើរការដោយគ្មានការរំខានដល់អាជ្ញាធរបន្តិចសោះឡើយ។

យ៉ាងណាមិញទីតាំងផលិតបារីវាកំពុងតែជះក្លិនអាក្រក់ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាពិសេសគឺប៉ះពាល់ដល់សុខភាពក្មេងតូចៗ ដូច្នេះហើយទើបប្រជាពលរដ្ឋនៅតំបន់នោះបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូល មេតាជួយពិនិត្យលើទីតាំងផលិតបារីក្លែងក្លាយខាងលើនេះផង។

សូមជម្រាបជូនថាពាក់ព័ន្ធនិងករណីខាងលើនេះនៅរសៀលថ្ងៃទី12 ខែឧសភា ឆ្នាំ2026នេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលដើម្បីសុំការពន្យល់ លោកបានប្រាប់ថាចាំឆែកមើលសិន។ ដោយឡែកមន្ត្រីសាលាខណ្ឌកំបូលដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពយើងតាមទូរស័ព្ទថា÷ទីតាំងខាងលើនេះគឺខាងស្ថាប័នតុលាការបានចុះមកពិនិត្យហើយ តែលោកក៏មិនបានដឹងថាខាងតុលាកាពិនិត្យឃើញថាមានច្បាប់ឬអត់ច្បាប់នោះទេហើយលោកក៏មិនដឹងថាមានចំណាត់ការយ៉ាងណានោះដែរ។

អង្គភាពយើងខ្ញុំនិងរងចាំធ្វើការបកស្រាយរាល់ម៉ោងធ្វើការពីស្ថាប័នពាក់ព័ន្ធឬម្ចាស់ទីតាំងផលិតបារីខាងលើ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *