ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ : ទូលព្រះបង្គំជាខ្ញុំ ពិតជាមានសេចក្ដីត្រេកអរឥតឧបមា បន្ទាប់ពីក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីស្ថានភាពនៃព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយទ្រង់បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងបានយាងចេញពីបន្ទប់វះកាត់ នាវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

 

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូណ៌ ជាពិសេសឆាប់បានជាសះស្បើយពីព្រះរោគ ដើម្បីស្ដេចយាងមាតុភូមិនិវត្តន៍គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមក្សេមក្សាន្តសម្រាប់ប្រជារាស្រ្តជាកូនចៅដរាបតទៅ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *