ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម្ចាស់និងរថយន្តមួយគ្រឿង ដែលប្រជាពលរដ្ឋបានចោមរោមវាយរថយន្ត បង្កការភ្ញាក់ផ្អើល ថារថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ព្យាយាមបើករត់គេច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង7 និង30នាទី យប់ថ្ងៃទី16 ខែមេសា ឆ្នាំ2026នេះ នាថ្ងៃចូលឆ្នាំទី3 ប្រពៃណីជាតិខ្មែរ ស្ថិតនៅចំណុចផ្លូវលេខ90 កែងផ្លូវព្រះស៉ីសុវត្ថិ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សួនជម្រាបជូនថានូវក្នុងហេតុការណ៍នេះ រថយន្តបានរងការខូចខាត បែកកញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងសាំង,កញ្ចក់ទ្វារក្រោយខាងឆ្វេង,កញ្ចក់មើលក្រោយខាងឆ្វេង,ស្តុបក្រោយមួយគូរ និងឆូតចំហៀងខាងឆ្វេង។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ច ឈរគ្រប់គោលដៅ នៃពិធីបុណ្យជាតិដើម្បីការពារ សន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ បានឃាត់រថយន្តមួយគ្រឿង ម៉ាក អាវតា 07 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA ដែលមហាជនក៏ដូចបងប្អូនប្រជាពលរដ្ឋស្រែកឆោឡោថាបង្កគ្រោះថ្នាក់ហើយមិនឈប់ រហឥមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ ពីហេតុការណ៍។

យ៉ាងណាមិញក្រោយសួរនាំ ម្ចាស់រថយន្តបានប្រាប់នគរបាល ឲ្យបានដឹងពីដំណើររឿងថា នៅមុនពេលកើតហេតុ រូបខ្លួនជាមួយម្ដាយមីង និងបងប្អូនចំនួន5នាក់ ពេលធ្វើដំណើរចេញពីផ្ទះ មកដល់ផ្លូវលេខ90 កែងជាមួយផ្លូវ ព្រះស៉ីសុវត្ថិ អាជ្ញាធរនិងប៉ារ៉ាស ក៏បានបត់ស្ដាំតាមបណ្ដោយផ្លូវលេខ90 ក្នុងទិសដៅពីកើតទៅលិច បានពាក់កណ្ដាលផ្លូវ ស្រាប់តែស្ទះក៏មានម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីម ពណ៌ខ្មៅមកបុករថយន្តពីក្រោយ ពេលនោះម្ចាស់រថយន្តចុះមកមើលរថយន្ត តែមិនឃើញម្ចាស់ម៉ូតូទេ ដោយម្ចាស់រថយន្តខឹងក៏លើកម៉ូតូនោះបោកផ្ដួលលើផ្លូវ ភ្លាមៗនោះម្ចាស់ម៉ូតូក៏មកដល់ ម្ចាស់រថយន្តបានវាយទៅលើម្ចាស់ម៉ូតូតែមិនត្រូវ ដោយបានប្រជាពលរដ្ឋឃាត់បំបែក។ បន្ថែមទៀតនោះម្ចាស់ រថយន្តមិនចង់វែងឆ្ងាយ បានបើករថយន្តចេញ ត្រូវបានប្រជាធ្វើដំណើរ តាមផ្លូវស្រែកឆោឡោ យកដុំថ្មគប់មកលើរថយន្តបង្ករងការខូចខាត ចំណែកម្ចាស់ម៉ូតូគេចចេញពីកន្លែងហេតុបាត់ទៅ។

បច្ចុប្បន្នម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹង និងសូមឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវ រកជនបង្កដើម្បី យកមកអនុវត្តតាមនីតិវិធី និងសងសំណងនូវការខូចខាតរបស់ម្ចាស់រថយន្ត៕ អត្ថបទ៖ កុម្ភៈ
#dolynews

