ព័ត៌មានលម្អិតលោកឧត្តមសេនីយ៍ត្រី អុល​ ប៊ុណ្ណា អតីតស្នងការរងនគរបាល​ខេត្ត​កណ្តាល​ ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិ មកជាវរសេនីយ៍ឯក តួនាទី(មន្រ្តី)។

 

ខេត្តកណ្តាល : តាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន មួយចំនួនដែលបានចុះផ្សាយថា លោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។

សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី អុល​ ប៊ុណ្ណា អតីតស្នងការរងនគរបាល​ខេត្ត​កណ្តាល​ ហើយបច្ចុប្បន្ន ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិមកជាវរសេនីយ៍ឯកតួនាទីជា (មន្រ្តី) ត្រូវបានកម្លាំង​សមត្ថកិច្ច​​ចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ​កសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​កណ្ដាល​ចាត់​ការ​តាមច្បាប់​ ពាក់ព័ន្ធករណីកំហែង​យក​ (ឲ្យប្រគល់ប្រាក់) ករណីនេះកើតហេតុនូវថ្ងៃទី13 ខែមេសា ឆ្នាំ2026នេះ នៅវេលាម៉ោង17 និង30នាទី នូវចំណុចការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ហើយបច្ចុប្បន្ន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួចហើយ​។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *