នាព្រឹកថ្ងៃសុក្រ ទី7 ខែសីហា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបជាមួយ ឯកឧត្តម YB. DATO’ SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ #dolynews
Category: ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទូលំទូលាយ
កំពង់ឆ្នាំង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងសាធារណមតិក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានតម្លាភាព។ ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអ្នកនាំពាក្យដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ដល់មន្ត្រីរាជការរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា ព័ត៌មានដែលត្រូវតាមដាន និងយកចិត្តទុកដាក់ផ្សព្វផ្សាយរួមមាន៖ វិស័យកសិកម្ម…
ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសជាច្រើនចាប់អារម្មណ៍អំពីករណីដែលប្រទេសកាន់តែច្រើនឡើងៗលើពិភពលោកមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនមានការកើនឡើងជាបន្តបន្ទាប់
តាមលទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ប្រជាជនដែលមកពីប្រទេសចំនួន ២១ ដែលបានចូលរួមការស្ទង់មតិមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនខ្លាំងឡើងៗ ឯប្រជាជនដែលមានចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិកមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ។ វេបសាយកាសែត«New York Times»របស់អាមេរិកបានផ្សាយដំណឹងថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិនក្នុងការពង្រីកអំណាចទន់របស់ខ្លួន ក្នុងនោះបូករួមទាំងសកម្មភាពវប្បធម៌និងសេដ្ឋកិច្ចនៅអាហ្វ្រិក ទ្វីបអាមេរិកនិងតំបន់ផ្សេងៗទៀត ។ វេបសាយនៃកាសែត«The Hill»របស់អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ជាសញ្ញាព្រមានដែលបង្ហាញថា ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិកកំពុងថមថយចុះ ។ ពីការធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់និងវេណេស៊ុយអេឡានិងបង្កសង្គ្រាមពាណិជ្ជកម្មដល់ការនិយាយទាំងចំហអំពីការដណ្តើមយកកោះហ្គ្រីនឡែននិងព្រែកជីកប៉ាណាម៉ា…
នាព្រឹកថ្ងៃពុធ ទី5 ខែសីហា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា អញ្ជើញជួបជាមួយគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ( ថ្នាក់រដ្ឋមន្ត្រី ) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី23 សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ( ACCSM ) និងកិច្ចប្រជុំលើកទី8 សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក3 ( ACCSM+3 ) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
នាព្រឹកថ្ងៃពុធ ទី5 ខែសីហា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា អញ្ជើញជួបជាមួយគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ( ថ្នាក់រដ្ឋមន្ត្រី ) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី23 សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ( ACCSM ) និងកិច្ចប្រជុំលើកទី8 សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក3 ( ACCSM+3 ) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ #dolynews
ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខ្សែផ្លូវនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវនេះមានប្រវែងជាង ១៤៨ គ.ម ពីស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៕ #dolynews
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ដឹកនាំក្រុមគ្រួសារ នាំយកទ័យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងស្រុកក្រគរ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ព្រមទាំងបុត្រា បុត្រី ម្តាយក្មេក ម្តាយបង្កើត និងសាច់ញាតិ បានអញ្ជើញនាំយកទ័យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមាន វត្តកបិលមហាព្រហ្ម (ហៅវត្តក្បាលត្រាច) វត្តនាគគួច (ពីដើមហៅអាស្រមនាគគួច) វត្តជាយឫស្សី (ហៅវត្តធម្មពោធិ៍) និងវត្តសម្ដេចយស…
ឯកឧត្តម ឡោ ម៉េងហួត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានទី១ អនុប្រធានក្រុមការងារ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក…
