នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង និងកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការនគរបាលខេត្តប៉ៃលិន នៅបរិវេណស្នងការដ្ឋានខេត្តបាត់ដំបង។

 

ក្នុងឱកាសនោះដែរ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ប្រគល់ជូន៖
១. វរសេនាតូចនគរបាលការពារព្រំដែន លេខ ៨១៧, ៨១៩, ៨២៣, ៣១០, ៨២១ ដោយក្នុងមួយវរសេនា ទទួលបាន៖
– ថវិកា ចំនួន ១០លានរៀល
– អង្ករ ចំនួន ២តោន
– មីជាតិ ចំនួន ២០០កេស
– ត្រីខមាតុភូមិ ចំនួន ២០កេស
– ត្រីងៀត ចំនួន ៣០គីឡូក្រាម
– សាច់ក្រក ចំនួន ៣០គីឡូក្រាម
– ឆៃប៉ូវផ្អែក ចំនួន ២០គីឡូក្រាម
– ទឹកត្រី ចំនួន ៣០យួរ
– ទឹកស៊ីអ៉ីវ ចំនួន ២០យួរ
– ទឹកបរិសុទ្ធ ចំនួន ១០០កេស
– តង់ ទំហំ ៤ x ៦ម៉ែត្រ ចំនួន ៣០តង់

២. ចំពោះវរសេនាតូចនគរបាលការពារព្រំដែន លេខ ៨២១ ទទួលបានអង្រឹង ចំនួន ៥០ បន្ថែមលើសម្ភារខាងលើ។

៣. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងមួយស្នងការដ្ឋាន ទទួលបានថវិកា ចំនួន ១០លាន៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *