នាព្រឹកថ្ងៃពុធ ទី2 ខែកញ្ញា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមតំណាងរាជរដ្ឋាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃព្រឹទ្ធសភា រួមមាន៖គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម នាង ផាត ប្រធានគណៈកម្មការ និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដឹកនាំដោយលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ”វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់” នៅសាលប្រជុំភក្តីវិក្រម3 នៃព្រឹទ្ធសភា រាជធានីភ្នំពេញ ។
#dolynews

