និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត ផ្សព្វផ្សាយនីតិវិធីទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ដើម្បីបង្កើនទំនុកចិត្តប្រជាពលរដ្ឋ

  កំពត៖ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រង។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី តាន់ លីនណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ចាន់ ថា អភិបាលរងខេត្តកំពត។ ថ្លែងក្នុងសិក្ខាសាលា លោកស្រី តាន់ លីនណា បានលើកឡើងថា ទំនុកចិត្ត គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យធានារ៉ាប់រង ព្រោះការមានទំនុកចិត្តរបស់ប្រជាពលរដ្ឋនឹងជួយឱ្យវិស័យនេះរីកចម្រើន និងអាចផ្តល់ការការពារដល់ប្រជាពលរដ្ឋ…

ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រៀបចំឡើងយ៉ាងឱឡារិក នៅកម្ពុជា

  ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំធ្វើឡើង នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងពិធីនេះ។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, ស្ថាប័នជាតិសំខាន់ៗ និង…

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពនៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2026ខាងមុខនេះ នាវេលាម៉ោង 8:០០ នាទីព្រឹក នៅសាលសន្និបាត 2021 ជាន់ទី2 នៃទីស្តីការក្រសួង ដូច្នេះសូមអញ្ជើញអតិថិជនរបស់គម្រោងបុរី ម៉ន ដានី គម្រោងទី29, បុរី យន់ ប្រុសពៅ, បុរី ស៊ឹម បូ, បុរី PR Villa, បុរី ចាវ សុជាតិ គម្រោងទី5 បុរី ជារី និងតុល លន់ និងផ្ទះល្វែង ធី សុភ័ក្រ មកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងផ្ដល់ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន100% សរុបចំនួន780 បណ្ណ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពនៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2026ខាងមុខនេះ នាវេលាម៉ោង 8:០០ នាទីព្រឹក នៅសាលសន្និបាត 2021 ជាន់ទី2 នៃទីស្តីការក្រសួង ដូច្នេះសូមអញ្ជើញអតិថិជនរបស់គម្រោងបុរី ម៉ន ដានី គម្រោងទី29, បុរី យន់ ប្រុសពៅ, បុរី ស៊ឹម បូ, បុរី PR Villa,…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។ ពីវេទិកាអធិបតី នៅសណ្ឋាគារសាន់អែនមូន រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើននិងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា…

ភាពជោគជ័យនៃទំនើបកម្មកសិកម្មរបស់ចិន រួមចំណែកដល់សន្តិសុខស្បៀងសកល

  ស្របពេលដែល «ទិវាប្រមូលផលកសិករចិនលើកទី៩» ខិតជិតមកដល់ ទិដ្ឋភាពវាលស្រែនៅតាមជនបទបានគ្របដណ្តប់ទៅដោយពណ៌មាសដ៏ស្រស់បំព្រង។ សមិទ្ធផលប្រកបដោយផ្លែផ្កានេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាសាក្ខីភាពដែលឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ជាប្រវត្តិសាស្ត្ររបស់ចិន ចេញពីប្រទេសដែលធ្លាប់តែជួបប្រទះកង្វះខាតស្បៀងអាហារ រហូតក្លាយទៅជាប្រទេសដែលអាចកសាង សមត្ថភាពកសិកម្មដ៏រឹងមាំ និងកំពុងបោះជំហានដោយទំនុកចិត្តលើមាគ៌ានៃទំនើបកម្មកសិកម្ម។ បើក្រឡេកទៅមើលប្រវត្តិសាស្ត្រមុនការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩ ប្រជាជនចិនជាង ៨០% ធ្លាប់រស់នៅក្នុងភាពអត់ឃ្លាន។ ទោះបីជាបញ្ហាកង្វះស្បៀងត្រូវបានដោះស្រាយជាបន្តបន្ទាប់តាមរយៈកំណែទម្រង់ និងការបើកទូលាយចាប់តាំងពីឆ្នាំ១៩៧៨ យ៉ាងណាក៏ដោយ ក៏បញ្ហាប្រឈមដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ នៅតែបន្តគំរាមកំហែងដល់ទិន្នផលដំណាំរបស់កសិករចិន។ ក្នុងបរិបទនេះ រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ស៊ី ជីនពីង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនើបកម្មកសិកម្ម…

ទិដ្ឋភាពប្រាសាទអង្គរវត្តនិងដឹកភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សមរាត្រី ( បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ) ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026នេះ ហើយព្រឹត្តិការណ៍សមរាត្រី នារដូវវស្សា Autumnal Equinox នឹងកើតឡើងចន្លោះថ្ងៃទី 21 ដល់ 23 ខែកញ្ញានេះ។

ទិដ្ឋភាពប្រាសាទអង្គរវត្តនិងដឹកភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សមរាត្រី ( បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ) ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026នេះ ហើយព្រឹត្តិការណ៍សមរាត្រី នារដូវវស្សា Autumnal Equinox នឹងកើតឡើងចន្លោះថ្ងៃទី 21 ដល់ 23 ខែកញ្ញានេះ។ #dolynews

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ​១៣ ​បានប្រារព្ធធ្វើ

  នៅថ្ងៃទី ​១៩ ​ខែកញ្ញា ​ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ​១៣ ​ដែល​សហ​ការ​រៀបចំ​ដោយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​និង​រដ្ឋបាលប្រជាជនខេត្ត ​Shaanxi ​និង​រដ្ឋបាលប្រជាជនខេត្ត ​Fujian ​បានប្រារព្ធ​ធ្វើ​នៅទីក្រុង ​Xi’an ​ខេត្ត ​Shaanxi ​។ លោក ​Shen ​Haixiong ​អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយ​នីស្ត​ចិន​និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បានថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ដោយលើកឡើងថា ​ឆ្នាំ​នេះ​គឺ​ជា​ខួបទី ​៧០ ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិននិងអេហ្ស៊ីប ​។ ​ ខណៈពេលដែលលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនៃ​អង្គការ​សហ​ប្រតិបត្តិ​ការ​សៀងហៃឆ្នាំ ​២០២៦ ​ព្រមទាំង​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីប…

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស « ទិវាសន្តិភាពអន្តរជាតិ » ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026នេះ ។

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស « ទិវាសន្តិភាពអន្តរជាតិ » ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026នេះ ។ #dolynews

ឯកឧត្តម ឡោ ម៉េងហួត អញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមទាំងថវិកាព្រមទាំងឯកសណ្ឋានជូនប្រជាការពារ ចំនួន៨០នាក់ ក្នុងស្រុកកញ្ជ្រៀច

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល និងសមាជិក សមាជិកាគណបក្សឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកឯកសណ្ឋានជូនប្រជាការពារចំនួន ៨០នាក់ ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងប្រជាការពារ ដែលមានតួនាទីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅទីស្នាក់ការសាលាឃុំព្រាល ស្ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ យ៉ាងណាម៉ិញក្រោយបញ្ចប់ពិធី ឯកឧត្តម ឡោ ម៉េងហួត បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះប្រមាណ ១០គ្រួសារស្មើនឹង២ភូមិ ក្នុងនោះមានប្រជាពលរដ្ឋនៅភូមិត្រពាំងទឹមចំនួន ៥គ្រួសារ…

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។

  ទីក្រុងហ្សឺណែវ៖ : នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានអំពាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។ ទន្ទឹមនេះ ឯកឧត្តមក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ (ជាពិសេសប្រាសាទព្រះវិហារ) របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជាដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧…