លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចែករំលែកថា ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនដែលមានវ័យជាង៣០០០ឆ្នាំ ផ្តោតលើការកសាងមូលដ្ឋានចំណេះដឹងតាមរយៈអំណាន ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ និងការសិក្សាឈ្វេងយល់ពីបទពិសោធន៍អភិបាលកិច្ចជាតិ។ ទិសដៅទាំងនេះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យមានពុទ្ធិ សីលធម៌ សមត្ថភាពគិតវិភាគ គំនិតនវានុវត្តន៍ និងការយល់ដឹងយ៉ាងប្រត្យក្សពីការអភិវឌ្ឍសង្គមជាតិ។ ជាតថភាព កុមារនិងយុវជនចិនបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលេីអំណានដែលជាគ្រឹះនៃការអប់រំពេញមួយជីវិត។ ដោយមិនរាប់បញ្ចូលបណ្ណាល័យឯកជននៅតាមផ្ទះនីមួយៗ និងបណ្ណាល័យ នៅតាមសាលារៀនគ្រប់កម្រិតសិក្សា យេីងឃេីញថា ប្រទេសចិនបានបន្តពង្រីកបណ្តាញបណ្ណាល័យសាធារណៈ និងលើកកម្ពស់វប្បធម៌អំណាននៅទូទាំងប្រទេស។ គិតត្រឹមចុងឆ្នាំ២០២៥ ប្រទេសចិនមានបណ្ណាល័យសាធារណៈចំនួន ៣,២៥៣ កន្លែង ដែលមានសៀវភៅ និងឯកសារប្រមាណ…
Category: ព័ត៌មានជាតិ
ក្បាច់គុនបុរាណចិន៖ ពីសិល្បៈការពារខ្លួន ទៅជាវិធីមួយក្នុងការថែរក្សាសុខភាពតាមបែបវេជ្ជសាស្ត្របុរាណចិន
បេីតាមទស្សនៈរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា «ក្បាច់គុនបុរាណចិន» មិនត្រឹមតែជាសិល្បៈការពារខ្លួន និងជាវប្បធម៌ប្រពៃណីដែលបង្កប់នូវគុណធម៌ សេចក្តីក្លាហាន និងការគោរពយុត្តិធម៌ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពរាងកាយដែលមានទំនាក់ទំនងជាមួយការថែរក្សាសុខភាព និងការលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ តាមរយៈការហាត់ប្រាណ ការគ្រប់គ្រងដង្ហើម ការរក្សាលំនឹងរាងកាយ និងការផ្តោតអារម្មណ៍ ក្បាច់គុនបុរាណចិនមួយចំនួន ដូចជា តៃជី (太极拳) និងឈីកុង (气功) ត្រូវបានចាត់ទុកថាជាវិធីសាស្ត្របែបប្រពៃណីដែលអាចជួយលើកកម្ពស់ភាពបត់បែន ការរក្សាលំនឹង និងការកាត់បន្ថយភាពតានតឹង។ ទោះជាយ៉ាងណា អត្ថប្រយោជន៍ជាក់លាក់អាស្រ័យលើប្រភេទនៃការហាត់ ស្ថានភាពសុខភាព…
លោកស្រី យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានក្រុមហ៊ុន DR AROMA ប្តឹងទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»
ជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនផលិតផលសម្រស់ និងអតីតតារាសិល្បៈបានផ្ទុះឡើង ដោយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក (DR AROMA (CAMBODIA) CO., LTD.) បានសម្រេចដាក់ពាក្យប្តឹងលោកស្រី យក់ ថិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ព្រមទាំងទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តសរុបចំនួន ២០០,០០០ (ម្ភៃម៉ឺន)…
ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖ គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានយល់ថា ជាវិធីសាស្ត្រគិតដ៏សំខាន់មួយ ដែលជួយឱ្យចិនស្វែងរកផ្លូវអភិវឌ្ឍជនបទសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ នៅក្នុងសៀវភៅ«ពេលខុងជឺជួបកាល់ម៉ាក្ស» ដែលបានបោះពុម្ពឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចថា៖ ១- ការមើលឃើញវត្ថុ និងបញ្ហាដោយមានលក្ខណៈ អភិវឌ្ឍនិយម ទំនាក់ទំនងគ្នា និងផ្អែកលើភាពជាក់ស្តែង។…
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ដឹកនាំក្រុមការងារនាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩
ព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានដឹកនាំសមាជិក សមាជិកាគណបក្សឃុំ នាំយកទេយ្យទាន និងទេយ្យវត្ថុ រួមមាន មី កាហ្វេកំប៉ុង កាហ្វេប្រអប់ ទឹកដោះគោកំប៉ុង ទឹកសុទ្ធ…
(ហ្សឺណែវ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ បទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។
នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមបានថ្លែងអំណរគុណដល់អគ្គលេខាធិការចំពោះរបាយការណ៍ និងបានគូសបញ្ជាក់ថា អាទិភាពសិទ្ធិមនុស្សរបស់កម្ពុជា គឺផ្អែកលើបទពិសោធន៍សង្គ្រាម និងការបែកបាក់ ដោយមានសន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពប្រជាជន ជាស្នូល។ ឯកឧត្តមលើកទឹកចិត្តឱ្យការវាយតម្លៃទៅលើស្ថានភាពកម្ពុជាធ្វើឡើងដោយយុត្តិធម៌ មានតុល្យភាព និងមិនលំអៀង ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងស្ថានភាពជាក់ស្តែងក្នុងប្រទេស។ ឯកឧត្តមក៏បានសម្តែងការសោកស្តាយ ដែលអនុសាសន៍មួយចំនួនហាក់ដូចជាដាក់ការទទួលខុសត្រូវលើកម្ពុជាចំពោះលទ្ធផលដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ឬពីភាគីផ្សេងទៀត ដូចជាការវិលត្រឡប់របស់ជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ ទន្ទឹមនេះ ឯកឧត្តមបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងបានអំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមក្នុងក្របខណ្ឌរបៀបវារៈទី១០ ជាពិសេសដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ បច្ចុប្បន្នអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព…
សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ពិព័រណ៍ផលិតផលខ្មែរលើកទី2 ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដូច្នេះសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុកយើង ដើម្បីបង្ហាញមោទនភាពចំពោះស្នាដៃ និងសមត្ថភាពរបស់កូនខ្មែរ! 🇰🇭✨ ហើយកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ 🗓កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2026 ។ 📍ទីតាំង ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ G-L។
សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ពិព័រណ៍ផលិតផលខ្មែរលើកទី2 ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដូច្នេះសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុកយើង ដើម្បីបង្ហាញមោទនភាពចំពោះស្នាដៃ និងសមត្ថភាពរបស់កូនខ្មែរ! 🇰🇭✨ ហើយកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ 🗓កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2026 ។ 📍ទីតាំង ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ G-L។ #dolynews
បណ្ណាល័យមេគង្គ-ឡានឆាងទី៥ ចាប់ផ្តើមអនុវត្តនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ
ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងការរួមចំណែកដោយផ្ទាល់ពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។ គម្រោងនេះមានគោលបំណងចូលរួមលើកកម្ពស់វប្បធម៌អាន និងការសិក្សាស្រាវជ្រាវរបស់សិស្ស តាមរយៈការផ្តល់សៀវភៅ និងធនធានចំណេះដឹងដែលមានប្រយោជន៍ ស្របតាមតម្រូវការរបស់សាលា និងសិស្សានុសិស្ស។ ជាពិសេស វាជាចំណែកមួយក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់សិស្សានុសិស្សស្គាល់កាន់តែច្បាស់អំពីប្រទេសចិន ភាសា វប្បធម៌ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។ លោកបណ្ឌិត…
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវចាត់ទុកចិនចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កាបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកលំហសហប្រតិបត្តិការ ទាំងលើការចែករំលែកចំណេះដឹង ការអាន និងការច្នៃប្រឌិតមាតិកាចម្រុះ។ ក្នុងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា សៀវភៅចិនគឺជាស្ពានចំណេះដឹងសម្រាប់មន្ត្រី…
