ប្រសាសន៍ជំរុញបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី9 ខែកក្កដា ឆ្នាំ2026នេះ ស្នើដល់អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តក្រចេះ សហការគ្នាយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការការពារអភិរក្សធនធានផ្សោតនៅទន្លេមេគង្គ គ្រប់គ្រងធនធានផ្សោត រួមទាំងបរិស្ថានឲ្យបានល្អ ខណៈអភិបាលខេត្តនីមួយៗ ជាតំណាងរាជរដ្ឋាភិបាលប្រចាំដែនដី ត្រូវមើលការខុសត្រូវកុំឲ្យផុតពូជ ជំរុញឲ្យមានចំនួនកើនឡើង។ #dolynews
Category: ព័ត៌មានជាតិ
ប្រសាសន៍ជំរុញបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី9 ខែកក្កដា ឆ្នាំ2026នេះ ស្នើដល់អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តក្រចេះ សហការគ្នាយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការការពារអភិរក្សធនធានផ្សោតនៅទន្លេមេគង្គ គ្រប់គ្រងធនធានផ្សោត រួមទាំងបរិស្ថានឲ្យបានល្អ ខណៈអភិបាលខេត្តនីមួយៗ ជាតំណាងរាជរដ្ឋាភិបាលប្រចាំដែនដី ត្រូវមើលការខុសត្រូវកុំឲ្យផុតពូជ ជំរុញឲ្យមានចំនួនកើនឡើង។
នាថ្ងៃព្រហស្បតិ៍ ទី9 ខែកក្កដា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍នូវក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីក្នុងខេត្តស្ទឹងត្រែង មានឧស្សាហកម្មធុនធ្ងន់មួយ នោះគឺវារីអគ្គិសនីសេសានក្រោម2 ដែលសម្តេចតេជោចាត់ទុកវារីអគ្គីសនីជាង400មេហ្គាវាត់ នេះជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលបានរុញការប្រើប្រាស់ជួយទៅផ្នែកខាងក្រោម។
នាថ្ងៃព្រហស្បតិ៍ ទី9 ខែកក្កដា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍នូវក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីក្នុងខេត្តស្ទឹងត្រែង មានឧស្សាហកម្មធុនធ្ងន់មួយ នោះគឺវារីអគ្គិសនីសេសានក្រោម2 ដែលសម្តេចតេជោចាត់ទុកវារីអគ្គីសនីជាង400មេហ្គាវាត់ នេះជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលបានរុញការប្រើប្រាស់ជួយទៅផ្នែកខាងក្រោម។ #dolynews
សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទទួលការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ កែលម្អបណ្ណាល័យសាលាបឋមសិក្សាបន្ទាយសំរ៉ែ
សៀមរាប៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ក្នុងការអនុវត្តគម្រោងកែលម្អបណ្ណាល័យសាលាបឋមសិក្សាបន្ទាយសំរ៉ែ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តបតាមសំណើរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណងលើកកម្ពស់បរិយាកាសសិក្សា និងជំរុញវប្បធម៌អំណានសម្រាប់សិស្សានុសិស្សនៅតំបន់ជនបទ។ កាលពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី តំណាងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញចុះពិនិត្យការបើកការដ្ឋានជួសជុលបណ្ណាល័យ ដោយបានវាយតម្លៃខ្ពស់ចំពោះការចាប់ផ្តើមអនុវត្តគម្រោង ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សារបស់សិស្ស។ លោក តាន់ ប៊ុនហ៊ុយ នាយកសាលាបឋមសិក្សាបន្ទាយសំរ៉ែ…
លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្លូវជាតិលេខ៧ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តភាគឦសាន និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការស្តារ និងលើកកម្រិតគុណភាពផ្លូវនេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លើសពីតម្លៃសេដ្ឋកិច្ច គម្រោងនេះក៏ជានិមិត្តរូបនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំនិតផ្តួចផ្តេីមខ្សែក្រវាត់និងផ្លូវ និង រួមគ្នា កសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់ រដូវកាល ក្នុងយុគសម័យថ្មី។ វាបង្ហាញឱ្យឃើញថា ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ…
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី ប្រមាណ៥០០នាក់ ។
ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មន្ត្រីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីនេះ បានបង្ហាញក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភានាពេលនេះ ពិសេសខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឥសាន ឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែសម្តេចអញ្ជើញមកដោយផ្ទាល់ ណែនាំដល់មន្ត្រីនៅមូលដ្ឋានលើការបំពេញការងារបម្រើសេវាជូនដល់ពលរដ្ឋ។ នៅមណ្ឌលគិរីមានសណ្ឋានជាតំបន់ភ្នំ មានដង់ស៊ីតេប្រជាជនរស់នៅឆ្ងាយៗពីគ្នា ទោះមានការលំបាកខ្លះក្នុងការផ្តល់សេវាជូនពលរដ្ឋ នបងប្អូនជនជាតិដើមភាគតិចរស់នៅឆ្ងាយយ៉ាងណា ក៏មន្ត្រីនៅមូលដ្ឋាន ប្តេជ្ញាធ្វើយ៉ាងណាបំពេញការងារបម្រើផ្តល់សេវាដល់ពលរដ្ឋអោយបានល្អប្រសើរ។ សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តទី២០ហើយ ដែលសម្តេចតេជោបានអញ្ជើញចុះជួបសំណេះសំណាលតាមបណ្តាខេត្ត ជាដំណើរចុះមកមូលដ្ឋានរបស់សម្តេចប្រធានព្រឹទ្ធសភា។ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន្ត…
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
រាជធានីភ្នំពេញ ៖ នាព្រឹកទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលផ្ទាល់ជាមួយអាជីវករលក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ដោយទទួលបានការស្រុះស្រួល និងសះជាគ្នា ដើម្បីអនុវត្តគម្រោងស្ថាបនាប្រពន្ធ័លូ និងផ្លូវនៅជុំវិញផ្សារដើមគ។ ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នា ហើយអាជីករក៏បានយល់ព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ ព្រមទាំងសាទរចំពោះការរៀបចំជួសជុលផ្លូវដាក់លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរ។ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមឯកឧត្ដម ឃួង…
ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល
(តាកែវ)៖ នៅក្នុងវេទិកាសាធារណៈមួយដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋបាលឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមជាមួយអាជ្ញាធរដែនដី បានបង្ហាញពីសមិទ្ធផលការងារយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូង ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក ឃុំ ដៃគូអភិវឌ្ឍន៍…
