នាព្រឹកថ្ងៃអាទិត្យ ទី9 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា អញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា 2ខ្នង 8បន្ទប់ (មត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្តេច និងមត្តេយ្យសិក្សាសំពៅមាស ស្រុកពាមជរ) និងសមិទ្ធផលនានា ស្ថិតនៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលក្រៃលែង៕
#dolynews

