ផ្លូវល្បឿនលឿន : ដោយមានការយកចិត្តទុកដាក់ និងចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្នាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅរសៀល ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៣:២៧ នាទី កម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក SSANG YONG ISTANA ពណ៌ លឿង ប្រភេទ ដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2AB-3847 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ ពីចំណុច Km33 រហូតដល់ច្រកចេញស្ថានីយ៍កំពង់ស្ពឺកើត ចំណុច Km26 ទិសដៅ ព្រះសីហនុ-ភ្នំពេញ ។
បន្ទាប់ពីបានឃាត់រថយន្តត្រួតពិនិត្យ សួរនាំ និងបានពន្យល់ពីហានិភ័យដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយសារការបើកបរបញ្រ្ចាសទិសចរាចរណ៍ បន្ទាប់មកអ្នកបើកបរបានយល់ពីកំហុសរបស់ខ្លួន ដោយបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ នូវទង្វើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករបស់ខ្លួន។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លេីអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តន៏ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន ដេីម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តទាំងអស់គ្នា។
#dolynrws
