សេចក្តីប្រកាស របស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ស្តីពីគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ 6អា និងគម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្តែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ #dolynews
Author: doly
លោកXi Jinping ផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃបុណ្យជាតិកូរ៉េខាងជើង
កាលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ ចិនបានផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ។ លោក Xi Jinpingបានសង្កត់ធ្ងន់ថា ប្រទេសចិននិងកូរ៉េខាងជើងគឺជាប្រទេសសង្គមនិយមនៅជិតខាងគ្នាដែលគោរពរាប់អានគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក និងមានជោគវាសនារួម។ ជានិច្ចកាល ការរក្សា ការពង្រឹង និងការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើងឱ្យបានល្អ តែងតែជាគោលការណ៍ណែនាំដ៏រឹងមាំរបស់គណបក្ស និងរដ្ឋាភិបាលចិន។…
ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងខុសឆ្គងរបស់អាជ្ញាធរLaiQingde៖ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះលោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គលLaiQingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្ឋអធិបតេយ្យភាពដែលឯករាជ្យ”សេចក្តីសម្រេចចិត្តនេះគ្រាន់តែដោះស្រាយបញ្ហាអំពីអាសនៈនិងសិទ្ធិជាតំណាងរបស់សាធារណរដ្ឋប្រជាមានិតចិននៅអង្គការសប្រជាជាតិតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីជាមួយនឹងកោះតៃវ៉ាន់ទេ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកស្រីMao Ningបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន វាគឺជាប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ដែលមិនអាចកែប្រែបាន។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិបានបញ្ជាក់ពីគោលការណ៍ចិនមួយជាផ្លូវការ និងបញ្ជាក់ច្បាស់ពីអាសនៈរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិគឺមានតែមួយ។ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ។ អាជ្ញាធរLaiQingdeមួលបង្កាច់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិយ៉ាងគឃ្លើន បានលាតត្រដាងពីចរិតអបគមន៍របស់ពួកគេគឺ…
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសប្រមូលទ្រព្យសម្បត្តិទាំងអស់រាប់ទាំងដីផ្នូរម្ដាយ ឬកង់ម៉ូតូឡានប្រគល់ជូនក្រសួងដែនដីចាត់ចែងនិងសុំព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូនមួយពូជរបស់លោក!
ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា៖ គម្រោងដី និងផ្ទះនៅផ្លូវ៦A, លក់បាន១៨៥លានដុល្លារ តែចំណាយវិញ២២១លានដុល្លារ ដែលផុងខ្លួនយ៉ាងខ្លាំង! ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមជម្រាបជូនពុកម៉ែបងប្អូនអោយបានជ្រាប។ដោយសារគម្រោង 6A នៅមិនអាចបញ្ចប់បាន សំនូមពរទៅរាជរដ្ឋាភិបាលនិងបងប្អូនជនរួមជាតិទាំងអស់ដោយឈរលើភាពទទួលខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់កម្ពុជា។ បងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬ កង់ ម៉ូតូ ឡានប្រគល់ជូនក្រសួងដែនដីចាត់ចែងនិង សូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូនមួយពូជរបស់ខ្ញុំមានឈ្មោះដូចខាងក្រោម៖ អ្នកឧកញ៉ា…
ស្វែងយល់ពីឯកសណ្ឋាន និងសញ្ញាស័ក្តិផ្លូវការរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
ឯកសណ្ឋាន និងស័ក្តិផ្លូវការក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ពេលបំពេញការងារប្រចាំថ្ងៃ និងពេលចូលរួមវិធីផ្លូវការនានា ក្នុងគោលបំណងសំខាន់ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស របៀបរៀបរយ និងភាពច្បាស់លាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ នេះបើតាមអនុក្រឹត្យស្តីពីការរៀបចំឯកសណ្ឋានការងារ និងសញ្ញាស័ក្តិ សម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១១។ មាត្រា៣ នៃអនុក្រឹត្យ បានចែងថា សញ្ញាស័ក្តិទាំងអស់ត្រូវពាក់នៅលើស្មា ដោយធ្វើឡើងនៅលើផ្ទៃកម្ញីពណ៌ខ្មៅ និងមានការបែងចែករចនាបថយ៉ាងលម្អិតទៅតាមលំដាប់ថ្នាក់មុខតំណែង។ចំពោះមេឃុំ និងចៅសង្កាត់តួស័ក្តិខាងក្រោម រចនារំលេចដោយក្បាច់កួរស្រូវពណ៌មាស និងក្បាច់សន្លឹកភ្ញីទេសពណ៌មាសដាក់ខ្វែងគ្នា។ ផ្នែកខាងលើ…
សង្គមស៊ីវិល ១៦ប្រទេស ប្តេជ្ញារួមគ្នាជាមួយចិន ដើម្បីបន្តជំរុញនិងអនុវត្តគម្រោងជាក់ស្តែងតាមផ្លូវសូត្រ
(ប៉េកាំង)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានគណៈប្រតិភូ SIRONET បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសង្គមស៊ីវិលមកពីប្រទេសចំនួន១៦ ដែលមានសង្គមស៊ីវិលចំនួន២៦ រួមជាមួយសង្គមស៊ីវិលចិន ក្រោមឆត្រនៃបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីការផ្លាស់ប្តូរអន្តរជាតិ (CNIE) នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូល និងផ្លាស់ប្តូរទស្សនៈរវាងសង្គមស៊ីវិល ដែលមកពីបណ្តាប្រទេសជាសមាជិក ដើម្បីបន្តរួមគ្នារៀបចំនិងអនុវត្តគម្រោងជាក់ស្តែងនៅតាមបណ្តាប្រទេសតាមផ្លូវសូត្រ។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម…
សេចក្ដីថ្លែងការណ៍ របស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិនអាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។
សេចក្ដីថ្លែងការណ៍ របស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិនអាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។ #dolynews
សង្គមស៊ីវិលកម្ពុជា-ចិន ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកលពីមូលដ្ឋាន
(ជីណាន សានទុង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គួរចាប់ផ្តើមពីតម្រូវការជាក់ស្តែងរបស់ប្រជាជន និងផ្តោតលើការបង្កើតផលប្រយោជន៍ដែលអាចមើលឃើញនៅមូលដ្ឋាន។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោកបណ្ឌិតចូលរួម វេទិកា APEC ក្នុងក្របខណ្ឌសង្គមស៊ីវិល កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងជីណាន ខេត្តសានទុង ប្រទេសចិន ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល»។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានស្នើឱ្យសង្គមស៊ីវិលកម្ពុជា-ចិន ពង្រឹងកិច្ចសន្ទនា និងសហការគ្នារៀបចំគម្រោងដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ជាពិសេសនៅតាមមូលដ្ឋាន។ «យើងត្រូវបម្លែងការសន្ទនាទៅជាកិច្ចសហការ…
