នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការកើនឡើងនៃនិន្នាការការពារនិយមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយនៅក្នុងតំបន់ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ ចិនបានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ភាពជោគជ័យរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺពឹងផ្អែកលើបរិយាកាសស្ថិរភាពដែលបណ្តាប្រទេសសមាជិកបានរួមគ្នាថែរក្សា និងការបន្តគាំទ្រសាកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបានអំពាវនាវឱ្យសមាជិក APEC ដោះស្រាយភាពខុសគ្នាតាមរយៈការពិគ្រោះយោបល់ និងរក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យដើរទៅក្នុងទិសដៅត្រឹមត្រូវ។ លើសពីនេះ…
Author: doly
នាព្រឹកថ្ងៃអង្គារ ទី11 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសលើកទី5 នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។
នាព្រឹកថ្ងៃអង្គារ ទី11 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសលើកទី5 នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។ #dolynrws
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ឃាត់ជនជាតិវៀតណាម១៤នាក់
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការរបស់ខ្លួន ចុះបង្ក្រាបទីតាំងអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អក ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ…
ឃាត់រថយន្ត ១គ្រឿង ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿន ម៉ាក SSANG YONG ISTANA ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AB-3847
ផ្លូវល្បឿនលឿន : ដោយមានការយកចិត្តទុកដាក់ និងចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្នាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅរសៀល ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៣:២៧ នាទី កម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក SSANG YONG ISTANA ពណ៌…
ជួបហើយបងប្អូន ប្រឡងទុតិយភូមិថ្ងៃទី១ ក្រសួង ដកហូតគ្រឿងអេឡិចចំនួន៨ករណី និងចាត់វិធានការណ៍ចំពោះករណីទាំងនេះតាមគោលការណ៍
រាជធានីភ្នំពេញ : នា ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដំណើរការនៃការធ្វើសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង…
នាព្រឹកថ្ងៃចន្ទ ទី10 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ.) ជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ«គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃចន្ទ ទី10 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ.) ជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ«គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
នាព្រឹកថ្ងៃអាទិត្យ ទី9 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា អញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា 2ខ្នង 8បន្ទប់ (មត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្តេច និងមត្តេយ្យសិក្សាសំពៅមាស ស្រុកពាមជរ) និងសមិទ្ធផលនានា ស្ថិតនៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលក្រៃលែង៕
នាព្រឹកថ្ងៃអាទិត្យ ទី9 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា អញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា 2ខ្នង 8បន្ទប់ (មត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្តេច និងមត្តេយ្យសិក្សាសំពៅមាស ស្រុកពាមជរ) និងសមិទ្ធផលនានា ស្ថិតនៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលក្រៃលែង៕ #dolynews
