ពុកម៉ែ បងប្អូនជនរួមជាតិ ជាទីគោរព!

ពុកម៉ែ បងប្អូនជនរួមជាតិ ជាទីគោរព! ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនដល់ពុកម៉ែ បងប្អូនជនរួមជាតិ នូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទំព័រហ្វេសប៊ុករបស់ខ្ញុំ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះ ដូចខាងក្រោម៖ ✍️បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ សរុបចំនួន ៩១គណនី 👉បានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៨គណនី 👉បាននិងកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ចំនួន ៤៥គណនី 👉បានលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ…

សេចក្ដីប្រកាស ស្ដីពី ការអនុវត្តទណ្ឌកម្ម ចំពោះនគរបាលចំនួនពីររូប ទី1 លោកវរៈសេនីយ៍ទោ​ ផាង​ ប៉ែត​ ( អធអធិការ ) ទី2 លោកវរៈសេនីយ៍ត្រី​ អ៊ុត​ សឿង​ ( អធិការ​រង​ ) ស្រុកកូនមុំ​ ខេត្ត​រតនគិរី​ ត្រូវបានមហាផ្ទៃផ្អាកការងារជាបណ្តោះអាសន្ន ដេីម្បី​បេីកផ្លូវ​អោយ​ តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​ …

សេចក្ដីប្រកាស ស្ដីពី ការអនុវត្តទណ្ឌកម្ម ចំពោះនគរបាលចំនួនពីររូប ទី1 លោកវរៈសេនីយ៍ទោ​ ផាង​ ប៉ែត​ ( អធអធិការ ) ទី2 លោកវរៈសេនីយ៍ត្រី​ អ៊ុត​ សឿង​ ( អធិការ​រង​ ) ស្រុកកូនមុំ​ ខេត្ត​រតនគិរី​ ត្រូវបានមហាផ្ទៃផ្អាកការងារជាបណ្តោះអាសន្ន ដេីម្បី​បេីកផ្លូវ​អោយ​ តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​ … #dolynews

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ   ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។ ក្នុងជំនួបនោះ…

នាល្ងាចថ្ងៃទី8 ខែ​ឧសភា​ ឆឆ្នាំ2025នេះ​ ឯកឧត្ដម​អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សា​ការងារជាមួយ​លោកជំទាវ​ រីវ៉ា​ ប្រាយ​ (​Reva Price) ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​សេដ្ឋកិច្ច​អាមេរិក​-ចិន​ និង​សហការី​ នៅសាល​ទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

នាល្ងាចថ្ងៃទី8 ខែ​ឧសភា​ ឆឆ្នាំ2025នេះ​ ឯកឧត្ដម​អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សា​ការងារជាមួយ​លោកជំទាវ​ រីវ៉ា​ ប្រាយ​ (​Reva Price) ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​សេដ្ឋកិច្ច​អាមេរិក​-ចិន​ និង​សហការី​ នៅសាល​ទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

នារសៀលថ្ងៃទី8 ខែឧសភា ឆ្នាំ2025នេះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានបានចូលរួមសវនាការជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះអង្គទ្រង់កាន់តំណែងជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្ម រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសព្រុយណេ ដារ៉ូសាឡឹម នៅព្រះបរមរាជវាំង។

នារសៀលថ្ងៃទី8 ខែឧសភា ឆ្នាំ2025នេះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានបានចូលរួមសវនាការជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះអង្គទ្រង់កាន់តំណែងជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្ម រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសព្រុយណេ ដារ៉ូសាឡឹម នៅព្រះបរមរាជវាំង។ #dolynews

នារសៀលថ្ងៃទី8 ខែឧសភា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព និងសមិទ្ធផលការងារសម្រេចបានរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលមានឯកឧត្តម ឈន សារ៉ាណេ ជាប្រធានសមាគម នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី8 ខែឧសភា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព និងសមិទ្ធផលការងារសម្រេចបានរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលមានឯកឧត្តម ឈន សារ៉ាណេ ជាប្រធានសមាគម នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

១០ថ្ងៃ មន្រ្តីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង ៣ពាន់លើកទូទាំងប្រទេស!

១០ថ្ងៃ មន្រ្តីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង ៣ពាន់លើកទូទាំងប្រទេស! ក្នុងរយៈពេល១០ថ្ងៃ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសកម្មភាពផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៣ពាន់លើក។ បើតាមរបាយការណ៍គោលនយោបាយនេះ ទាំងតាមខ្នងផ្ទះ តាមសាលារៀន វត្តអារាម និងកម្មវិធីនានានោះ មានប្រជាពលរដ្ឋចូលរួមជាង១សែននាក់ទូទាំងប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ គោលនយោបាយនេះត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលគ្រប់កម្រិតយ៉ាងសកម្មផុសផុល និងគ្មានទីបញ្ចប់ ដ្បិតការងារនេះជាមធ្យោបាយចាំបាច់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ។ សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បតិ្ត៧ រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ពីតួនាទីភារកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងការទទួលពាក្យបណ្ដឹងពីពលរដ្ឋ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ពីតួនាទីភារកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងការទទួលពាក្យបណ្ដឹងពីពលរដ្ឋ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានផ្តល់ការពន្យល់ ឆ្លើយតបទៅនឹងការលើកឡើង និងការចង់ដឹងរបស់មហាជន អំពីតួនាទីភារកិច្ច ព្រមទាំងសមត្ថកិច្ចទទួលពាក្យប្ដឹង និងការចាត់ការបណ្ដឹងរបស់បុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាអាណាព្យាបាលថ្នាក់ជាតិ ដែលគ្រប់គ្រងលើនគរបាលទូទាំងប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងរហូតទៅដល់ថ្នាក់ឃុំ-សង្កាត់។ លោកបានបន្តថា ចំពោះនៅក្នុងថ្នាក់មូលដ្ឋាន គឺមានការដឹកនាំបញ្ជាផ្ទាល់បន្ថែមទៀត ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានអធិការដ្ឋានក្រុង ស្រុក…

អគ្គីភ័យលេបត្របាក់​តូបអា​ជីវក​រផ្សារ​ត្រី ក្នុងក្រុង​ប៉ោយប៉ែត​ អស់ចំនួន ៣តូប​ សំណាងហើយ​មិន​ឆេះរា​លដាល​ ដោយ​ការអន្តរាគ​មពី​កម្លាំង​សមត្ថកិច្ចនិង​ងប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖តូបអាជីវករ ក្នុងផ្សារត្រី ស្ថិតនៅ​ក្នុងភូមិបាលិ​លេយ្យ១ សង្កាត់/ក្រុងប៉ោ​យ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបា​នអគ្គីភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃបុណ្យចូ​លឆ្នាំប្រពៃ​ណីជន​ជាតិចិន–វៀតណាម ថ្ងៃទី​២៨ ឈានចូល ២៩​ ខែមករា ឆ្នាំ២០២៥ បង្ក​ការភ្ញាក់ផ្អើល ។ក្រោយពីទទួលបានព័ត៌មាន​នេះភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​កា​រនៃ​ស្នងកា​រដ្ឋានន​គរបា​លខេត្តបន្ទាយ​មានជ័​យ បាន​បញ្ជូនកម្លាំងអ​ធិការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត កម្លាំង​វរៈនគរបាលកា​រពារព្រំដែ​នគោ​កលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយ​ករថ​យន្តទឹ​កចំ​នួន​០៤គ្រឿង ស​ហការ​ជាមួយ កម្លាំងក​ងរាជអាវុធហ​ត្ថ កម្លាំងយោធា អាជ្ញាធរមូ​លដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរា​គមន៍ពន្លត់ រហូតដល់​វេលាម៉ោង២​៤:៥០នាទី ទើបគ្រប់​គ្រង​ស្ថានការបាន​និងភ្លើង​រលត់​ទៅវិញ​ទាំងស្រុង។ ​…

សម្តេចនាយ​ករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួប​សួរសុខទុក្ខប្រជា​កសិករ ដែលកំពុងបូ​មទឹកដា​ក់ស្រែ តាមប្រ​ឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាម​ប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០​០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើត​មានបាតុភាពស្វែងរកកិច្ចអន្ត​រាគមន៍នោះ…