នាព្រឹកថ្ងៃទី28 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី74 ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( 28 មិថុនា 1951-28 មិថុនា 2025 ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន 7មករា រាជធានីភ្នំពេញ។
#dolynews