ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។…
ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់
ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់! ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៣១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ រួមមាន នៅថ្ងៃទី២៤ មាន៨ករណី ស្លាប់៤នាក់ របួស៦នាក់…
នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025នេះ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ 46 នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ 47 ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។
នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025នេះ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ 46 នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ 47 ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ #dolynews
កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង
ក្នុងឱកាសខួប ៧៦ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់បញ្ចាំងនិងតាំងបង្ហាញនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ២៩ ខែកញ្ញា។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស។ សូមបញ្ជាក់ថា ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ ភាពយន្តទូរទស្សន៍ស្តីពីប្រធានបទពិសេសជាដើម ដែលនឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី ៣០ ខែកញ្ញាតទៅនៅតាមសាលាឧត្តមសិក្សារបស់ហុងកុង ស្ថាប័នស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ហុងកុង។ កម្មវិធីដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ទាំងនេះ បានប្រើកញ្ចក់កាមេរ៉ាទៅផ្តិតយកការប្រែប្រួលនៃយុគសម័យ…
នាព្រឹកថ្ងៃចន្ទ ទី29 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5 ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃចន្ទ ទី29 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5 ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូរពីការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការការងារសម័យឌីជីថល
ព្រះសីហនុ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូររៀបចំផែនការ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញព័ត៌មាន និងសោតទស្សន៍ឱ្យបានឆ្លើយតបទៅនឹងតម្រូវការការងារក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅសម័យបច្ចេកវិទ្យាឌីជីថលនេះ ទាមទារឱ្យមន្ត្រីព័ត៌មានទាំងអស់ត្រូវចេះ ប្រើប្រាស់កុំព្យូទ័រ ចេះប្រើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗឱ្យបានច្បាស់ដើម្បីងាយស្រួលបញ្ជូន ផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន រហ័សទាន់ពេលវេលា និងមានភាពទាក់ទាញពីអ្នកអាន អ្នកទស្សន។ ឯកឧត្តមបញ្ជាក់ថា មន្ត្រីដែលមានជំនាញផ្នែកវិទ្យុ ទូរទស្សន៍…
សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ដោយការសម្រេចឲ្យពួកគាត់ជ្រកក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ និងអតីតយុទ្ធជន។
សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ដោយការសម្រេចឲ្យពួកគាត់ជ្រកក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ និងអតីតយុទ្ធជន។ #dolynews
ក្រសួងការពារជាតិ ប្រកាសព័ត៌មានក្រុមការងារបានស្រាវជ្រាវរកឃើញថា ផេកទាំង2នេះ បានយករូបភាពរបស់យោធិនដែលគ្មានប្រភពយកមកផុសព្រមទាំងភ្ជាប់ QR Code ដែលមានឈ្មោះខុសៗគ្នា ក្នុងគោលបំណងឆបោក ក្រសួងការពារជាតិបានសន្និដ្ឋានថា គណនី ខាងលើជាគណនី ក្លែងក្លាយ បោកប្រាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយសុំការឧបត្ថម្ភ ក្នុងរូបភាពផ្សេងៗ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ ប្រកាសព័ត៌មានក្រុមការងារបានស្រាវជ្រាវរកឃើញថា ផេកទាំង2នេះ បានយករូបភាពរបស់យោធិនដែលគ្មានប្រភពយកមកផុសព្រមទាំងភ្ជាប់ QR Code ដែលមានឈ្មោះខុសៗគ្នា ក្នុងគោលបំណងឆបោក ក្រសួងការពារជាតិបានសន្និដ្ឋានថា គណនី ខាងលើជាគណនី ក្លែងក្លាយ បោកប្រាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយសុំការឧបត្ថម្ភ ក្នុងរូបភាពផ្សេងៗ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។ #dolynews
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅទីក្រុងយូវញ៉ក សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
សុន្ទរកថាទាំងស្រុងរបស់ឯកឧត្តម ប្រាក់ សុខុន ៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក ហើយដែលយើងស្រលាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុង ដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។ កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមរយៈការសម្របសម្រួលរបស់ឯកឧត្តមប្រធានាធិបតីអាម៉េរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់ បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ ក្លាយជាជនភៀសសឹក»។ #dolynews
