នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា លើកទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៥ ។

 

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោក-លោកស្រី ក្រុមជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ពិសេសអធិការនគរបាលខណ្ឌទាំង១៤ បន្តការខិតខំបំពេញភារកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់ ដែលនាំឲ្យបទល្មើសមានការថយចុះ ។ បន្តក្តាប់សភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះរាល់សភាពការណ៍នានា ដើម្បីគ្រប់គ្រងនិងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា។

ឯកឧត្តមស្នងការ ណែនាំឲ្យបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់ និង បង្រ្កាប ក្រុម ក្មេង ទំនើង និងជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ។ ត្រូវបញ្ចេញកម្លាំងចុះទៅសម្រួលចរាចរណ៍ ដើម្បីការធ្វើដំណើរ របស់ប្រជាពលរដ្ឋ តាម គោល ដៅនានា ដែលប្រឈមនឹងការកកស្ទះ រួមទាំងការបន្តបង្ក្រាបទីតាំងឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា Online Scams ឲ្យបានម៉ឺងម៉ាត់បំផុត ៕ លីហេង

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *