រាជធានីភ្នំពេញ : យោងតាមពាក្យបណ្តឹងទៅកាន់តុលាការ និងលិខិតកោះហៅរបស់នគរបាលព្រហ្មទណ្ឌ ចុះថ្ងៃទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានគេប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និង បទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ” ដែលមានទីតាំងនៅផ្ទះលេខ A៦៨ ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមជម្រាបជូនថា យោងតាមពាក្យបណ្តឹង លោកស្រី ឃី រ៉េត និងលោកស្រី ម៉េង…
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី9 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី9 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ។ #dolynews
ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់
នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១. វរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ២. វរសេនីយ៍ត្រី ព្រឹម ដែន ភេទ…
អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិ
ខេត្តព្រៃវែង៖ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិឱ្យទាន់ពេលវេលា រហ័សដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ នូវក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០២៥ឯកឧត្តមទេព អស្នារិទ្ធបានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់បង្កើនការផលិតព័ត៌មានឱ្យកាន់តែសម្បូរបែបជាពិសេសព័ត៌មានជាវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា មានការពេញនិយមប្រើហ្វេសបុក ទិកតុក និងទស្សនាវីដេអូព័ត៌មានខ្លីៗ។ ដូច្នេះ មន្ត្រីព័ត៌មានត្រូវបង្កើនការផលិតមាតិកាព័ត៌មានជាវីដេអូឱ្យបានច្រើនដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗ និងវឌ្ឍនភាពរបស់ខេត្តលើគ្រប់វិស័យ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ថា ដើម្បីឱ្យការផលិតព័ត៌មានប្រកបដោយភាពទាក់ទាញទាមទារឱ្យមន្ត្រីព័ត៌មានសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសថតវីដេអូ ការជ្រើសរើសប្លង់ថត កាត់តវីដេអូ និងមានភាពច្នៃប្រឌិតខ្ពស់។ ឯកឧត្តមបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តព្រៃវែង ក៏ដូចជាមន្ទីរព័ត៌មានផ្សេងៗទៀត…
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។ ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប…
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញ ជាង ១ម៉ឺននាក់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី…
បណ្ឌិត ទូច វណ្ណៈ ៖ សូមឱ្យទិសស្លោក «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប
ភ្នំពេញ ៖ លោកបណ្ឌិត ទូច វណ្ណៈ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារក្រោមចំណងជើងថា “សូមឱ្យទិសស្លោក «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប”។ តាមរយៈចំណងជើងនេះ លោកបណ្ឌិត ទូច វណ្ណៈ បានសរសេរខ្លឹមសារថា ជម្លោះព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការបិទព្រំដែន និងការនាំចូលទំនិញគ្រប់មុខ ពីប្រទេសជិតខាងមួយនេះ មួយអន្លើដោយយុទ្ធនាការផ្សព្វផ្សាយផលិតផលក្នុងស្រុក តាមរយៈការបង្កើតឱ្យមានវេទិកា ឬកម្មវិធីពិព័រណ៍បង្ហាញផលិតផលខ្មែរ បានធ្វើឱ្យផលិតផលក្នុងស្រុកគ្រប់ប្រភេទ…
៧ថ្ងៃ ដើមខែ១០ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ២៦នាក់!
ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន៣៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៦នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១តុលា មាន១ករណី ស្លាប់១នាក់ ថ្ងៃទី២ មាន៤ករណី ស្លាប់៣នាក់ របួស១២នាក់ ថ្ងៃទី៣ មាន៦ករណី ស្លាប់៥នាក់ របួស…
នាព្រឹកថ្ងៃពុធ ទី8 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពី “ការផ្លាស់ប្តូរបទពិសោធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅសាលប្រជុំ ខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃពុធ ទី8 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពី “ការផ្លាស់ប្តូរបទពិសោធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅសាលប្រជុំ ខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
