សេចក្តីប្រកាសព័ត៌មាន របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ បានអំពាវនាវឱ្យមហាជន កុំមានការយល់ច្រលំ ឬជឿតាមការបង្ហោះព័ត៌មានមិនពិត ពីសំណាក់សកម្មជនបក្សប្រឆាំងម្នាក់ ដែលកំពុងរស់នៅប្រទេសថៃ ដែលបានក្លែងបន្លំជាយោធាព្រំដែន បង្ហោះវីដេអូក្នុងចេតនាទុច្ចរិត បង្កការញុះញង់រើសអើង និងធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់កងទ័ពកម្ពុជា ។
#dolynews