សេចក្តីប្រកាសព័ត៌មានថ្មី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី4 ខែមិថុនា ឆ្នាំ2025នេះថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2025 ក្នុងរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ3 ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ ( JBC ) នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ( ICJ ) រួចហើយ។
#dolynews