នាព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ 2025 នេះ ក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។
រាជធានីភ្នំពេញ : សន្និសីទសារព័ត៌មាន នាឱកាសនោះ មានវាគ្មិនអញ្ជើញជាគណៈអធិបតី ចំនួន 5រូប រួមមាន៖ ទី 1 ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ទី2 លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) ទី3 ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ទី4 ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទី5 ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕
#dolynews