នារសៀលថ្ងៃទី28 ខែឧសភា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្រុមហ៊ុន KOUA SHOJI Co., Ltd. ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ1952 ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេសការកែច្នៃសំណល់ ឬសំរាមផ្សេងៗ កន្លងមកក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជា លើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់ គាំទ្រសកម្មភាពប្រមូលសំរាម ការកែច្នៃសំណល់ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តសៀមរាប លើសពីនេះក្រុមហ៊ុន KOUA SHOJI Co., Ltd. ក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួននៅខេត្តផ្សេងៗទៀតផងដែរនាពេលអនាគត។
#dolynews